ជំនួប​ស្ករ​គ្រាប់​ខៀវ-ហង្ស​ក្រហម​យប់​មិញ ​មិនមែន​កីឡាករ​ Liverpool ទេ​ដែល​ឈ្នះ MOTM

នៅ​ទឹកដី Goodison Park កាល​ពី​យប់​មិញ បាន​មាន​ការ​ប្រកួត​ដ៏​ពិសេស​មួយ​រវាង​ក្លឹប Everton និង Liverpool ដោយ​បញ្ចប់​ទៅ​នា​លទ្ធផល ០-០។

អវត្តមាន Mo Salah ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ចន្លោះ​ប្រហោង​របស់​ហង្ស ដែល​មិន​អាច​ស្វែងរក​ជ័យជម្នះ​នៅ​ជុំ​ទី ៣០ នេះ។ បើ​ក្រឡេក​ទៅ​មើល​ការ​ដាក់​ពិន្ទុ​ពី WhoScored ក៏​មិន​មាន​ឈ្មោះ​កីឡាករ​របស់​លោក Klopp ដែល​ឈ្នះ MOTM នោះ​ដែរ។

ផ្ទុយ​ទៅ​វិញ​គឺ​ជា​ខ្សែ​ការពារ Holgate របស់​ក្លឹប Everton ដែល​បាន​ ៧,៧ ពិន្ទុ ខណៈ Van Dijk អ្នក​បន្ទាប់​បាន ៧,៥ ពិន្ទុ ហើយ Alisson ក៏​ធ្វើ​បាន​ល្អ​មាន ៧,៣ ពិន្ទុ​ក្រោយ​សង្រ្គោះ​បាល់​ ៣ លើក​ស្មើ​ដៃ Pickford។

បញ្ជាក់​ថា​ការ​របូត​ ២ ពិន្ទុ​បាន​បន្ថយ​គម្លាត​ហង្ស​ឲ្យ​នាំ​មុខ City ត្រឹម ២៣ ពិន្ទុ (ប្រកួត​មុន​ ១ ជុំ) ខណៈ​ដែល​មេឃ​ខៀវ​នៅ​ជុំ​ទី ៣០ នេះ​ត្រូវ​តតាំង​ Burnley មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ប្រភព៖ WhoScored

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT