Bayern ដាក់​សំណើ​ទៅ City សារ​ជា​ថ្មី ក្រោយ​លឺ Sane ចង់​ចាកចេញ​ពី​ក្លឹប

Bayern Munich បាន​ដាក់​សំណើ​ថ្មី​មួយ​ផ្សេង​ទៀត ទៅ​កាន់​ក្លឹប Manchester City សម្រាប់​ការ​ចង់​បាន Leroy Sane នៅ​តម្លៃ​ផ្ទេរ ៣៦ លាន​ផោន​ឬ​ប្រមាណ ៤៥ លាន​ដុល្លារ។ នេះ​បើ​តាម​របាយការណ៍​ពី Bild បាន​ចុះ​ផ្សាយ។

City ថ្មីៗ​នេះ​ទើប​តែ​បាន​បញ្ជាក់​ច្បាស់ការ ថា​កីឡាករ​អាល្លឺម៉ង់​ចង់​ចាកចេញ​ពី​ក្លឹប ដោយ​បាន​ច្រាន​ចោល​មិន​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ហួស​ពី​ឆ្នា ២០២១ ពោល​គឺ​ចង់​ដើរ​ចេញ​ត្រឹម​រដូវ​ក្តៅ​នេះ។

បែប​នេះ​មាន​ន័យ​ថា ក្លឹប​មេឃ​ខៀវ​របស់​អង់គ្លេស​នឹង​ត្រូវ​ពិចារណា​ឲ្យ​បាន​ឆាប់​រហ័ស​បំផុត ថា​ព្រម​លក់ Sane ឲ្យ​ទៅ Bayern ដោយ​ទទួល​បាន​លុយ​ខ្លះ ឬ​ស៊ូ​ទុក​ជើង Sane ដល់​ឆ្នាំ​ក្រោយ ហើយ​ត្រូវ​ចាកចេញ​ដោយ​ឥត​តម្លៃ​ខ្លួន?

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT