Lampard ៖ ​Pulisic ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់​យើង​

​Chelsea បាន​យក​ឈ្នះ​លើ​ក្រុម Aston Villa ​ក្នុងលទ្ធផល ​២-១ ​នា​ការ​ប្រកួត​ក្របខណ្ឌ English Premier League ​នៅ​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​នេះ​ដែរ Aston Villa ​ជា​អ្នក​នាំ​មុខ​មុន​នៅ​ចុង​តង់​ទី​១ ដោយ Hause  ធ្វើ​បាន​សម្រេច​១​គ្រាប់​នៅ​នាទី​៤៣។ ​ឈាន​ចូល​ដល់​តង់​ទី​២​វិញ ​ក្រោយ​ពី​ក្រុម Chelsea ​ប្ដូរ Pulisic ​ចូល​នៅ​នាទី​៥៥ ​ស្រាប់​តែ​កីឡាករ​អាមេរិក​រូប​នេះ​រក​បាន​១​គ្រាប់​នៅ​នាទី​៦០ ជួយ​ក្រុម​តោ​ខៀវ​តាម​ស្មើ​បាន​តែ​ម្ដង។ ​២​នាទី​បន្ទាប់​មក​ទៀត ​ក៏​ស្រាប់​តែ Giroud ​រក​បាន​១​គ្រាប់​បន្ថែម​ទៀត ​ជួយ​ក្រុម Chelsea ​ទទួល​បាន​ជ័យជម្នះ​ក្នុង​លទ្ធផល ២-១ ​។

​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​មើល​ឃើញ​ថា​ការ​ប្រកួត​មាន​ការ​ប្រែប្រួល​ខ្លាំង​នៅ​ពេល​ដែល​លោក​ប្ដូរ Pulisic ​ចូល។ ​Lampard ​មើល​ឃើញ​ថា​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ ​ស្រែក​ឃ្លាន​ក្នុង​ការ​ប្រកួត ​ស្វែង​រក​គ្រាប់​បាល់​ខ្លាំង។ ​រូបគេ​នឹង​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​តោ​ខៀវ​មិន​ខាន ​នា​ពេល​អនាគត៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT