Zidane ​៖ ​គ្រប់​គ្នា​គិត​ថា​អាជ្ញាកណ្ដាល​ជួយ Real Madrid ​ធ្វើ​មើល​តែ Real ​មិន​ធ្វើ​អី​សោះ​

​​ក្រោយ​ពី​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​២-១ ​នៅ​យប់មិញ​នេះ ​មាន​មតិ​ជា​ច្រើន​យល់​ឃើញ​ថា​ក្រុម​អាជ្ញាកណ្ដាល​បាន​ជួយ​ដល់​ក្រុម​អធិរាជ​ស​សម្រាប់​ការ​ប្រកួត​នេះ​។

តែ​សម្រាប់​មតិ​ទាំង​អស់​នោះ ត្រូវ​បាន​លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​ច្រាន​ចោល ​ហើយ​អះអាង​ថា​លទ្ធផល​ទទួល​បាន​ជ័យជម្នះ​កន្លង​មក​នេះ គឺ​កើត​​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​កូន​ក្រុម​ទាំង​មូល។ ​បុរស​ជន​ជាតិ​បារាំង​រូប​នេះ ​និយាយ​ថា​៖ “និយាយ​ពី​រឿង​អាជ្ញាកណ្ដាល​ធ្វើ​ឱ្យ​រំខាន​ដល់​ខ្ញុំ​ណាស់។ វា​ដូចជា ​ក្រុម Real Madrid ​នេះ ​មិន​បាន​ធ្វើ​អ្វី​សោះ​នៅ​លើ​ទីលាន ដោយ​ចាំ​តែ​អាជ្ញាកណ្ដាល​ជួយ​អីចឹង។ យើង​ខំ​ប្រឹង​លើទីលាន ​ហើយ​ឈ្នះ​ជា​លទ្ធផល​នៃ​ការ​ខំប្រឹង​របស់​យើង”។

​ក្រុម Real Madrid ​បាន​ហក់​ឡើង​ទៅ​កំពូល​តារាង La Liga ​ហើយ ​ក្រោយ​ពី​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​កាល​ពី​យប់មិញ​នេះ។ ​ការ​ឡើង​ទៅ​នេះ​ដែរ គឺ​ដោយសារ​តែ La Liga ​គិត​រូបមន្ដ Head-to-Head ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT