Klopp ​អរគុណ Alisson ​ដែល​បាន​ជួយ Liverpool ​ស្មើ Everton ​នៅ​យប់មិញ​

​ក្រុម Liverpool ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Everton ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ​។

​​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ ​ក្រុម​ហង្ស​ក្រហម​ហាក់​ដូចជា​មិន​ទាន់​លេង​ល្អ​ដូច​ដើម​នោះ​ទេ។ ​តែ​​អ្វី​ដែល​ពួកគេ​មាន​នោះ គឺ​អ្នក​ចាំទី​ឆ្នើម​ម្នាក់​ដែល​បាន​ជួយ​ក្រុម​យក​១​ពិន្ទុ​ពី​ក្រុម Everton ​បាន​។ ​ម្ចាស់​ផ្ទះ Everton ​ហាក់​ដូចជា​ធ្វើ​បាន​ល្អ​ក្នុង​ការ​ប្រកួត​នេះ ​ដោយ​មាន​ឱកាស​ស្វែង​រក​គ្រាប់​បាល់​ច្រើន តែ​គួរ​ឱ្យ​ស្ដាយ​ពួកគេ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់ Alisson ​ឡើយ។

​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​លើក​សរសើរ​ដល់​អ្នកចាំទី​របស់​ខ្លួន​ជា​ខ្លាំង ​ព្រោះ​ជា​អ្នក​សង្គ្រោះ​ក្រុម​ក្នុង​ការ​ប្រកួត​នេះ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ ​បាន​និយាយ​ថា​៖ “គាត់​ជា​អ្នក​ចាំទី​ល្អ បំផុត​នៅ​លើ​លោក​នេះ។ មាន​គាត់​៩០​នាទី យើង​មាន​ទំនុក​ចិត្ត។ វា​មាន​រឿង​ជា​ច្រើន ​ប្រសិន​បើ​ចង់​និយាយ​ពី​គាត់។ គាត់​ជួយ​យើង​បាន​ច្រើន”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT