Martial ​ចង់​ចាកចេញ​ពី​ក្លឹប Man Utd ​រក​កន្លែង​ថ្មី

ខ្សែ​ប្រយុទ្ធ Anthony Martial ​ចង់​រក​ក្លឹប​ថ្មី ដើម្បី​បាន​ជម្រើស​១១​នាក់​ដំបូង​គ្រប់​ប្រកួត ​ក្រោយ​ពី​រូបគេ​មិន​សូវ​បាន​ចូល​លេង​ឡើយ​នៅ​បិសាច​ក្រហម​ប៉ុន្មាន​រដូវ​កាល​មក​នេះ។

Martial ​ជា​កីឡាករ​វ័យ​ក្មេង​ម្នាក់​ក្នុង​ក្រុម​បិសាច​ក្រហម ​ហើយ​តែងតែ​បាន​ចូល​លេង​ជា​និច្ច។ ដោយ​ឡែក ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​រូបគេ​ហាក់​ដូចជា​បាត់បង់​តំណែង​ជម្រើស​១១​នាក់​ដំបូង​បាត់​ទៅ​ហើយ ដោយ​ភាគ​ច្រើន​បាន​ត្រឹម​ចូល​លេង​ត្រឹម​វគ្គ​ទី​២​អី​ប៉ុណ្ណោះ។ ហេតុដូច្នេះ​ហើយ បាន​ជា​លោក Philippe Lamboley ​ភ្នាក់ងារ​ទី​ផ្សារ​របស់​គេ បាន​បញ្ជាក់​ថា​សាមី​ខ្លួន​កីឡាករ​ចង់​ចាកចេញ​ពី Old Trafford ​ហើយ ​ដើម្បី​រក​កន្លែង​ថ្មី​បាន​ចូល​លេង​រហូត។

ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​ខាង​លើ​នេះ ​ចូលលេង​ឱ្យ​ក្លឹប Manchester United ​តាំង​ពី​ឆ្នាំ​២០១៥​កន្លង​ទៅ ​ដោយ​ផ្ទេរ​មក​ពី​ក្លឹប Monaco ​ក្នុង​តម្លៃ​ខ្លួន​៥៨​លាន​ផោន ​កុងត្រា​រយៈ​ពេល​៤​ឆ្នាំ។ នេះ​មាន​ន័យ​ថា ​រូបគេ​នៅ​សល់​កុងត្រា​តែ​១​រដូវ​កាល​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម​បិសាច​ក្រហម។ ប្រសិន​បើ​រូបគេ​មិន​ព្រម​ត​កុងត្រា ​ឬ​ក្លឹប​ចង់​លក់​នោះ ​អាច​នឹង​ដំណើរ​ផ្ទេរ​ចេញ​នៅ​រដូវកាល​នេះ​តែ​ម្ដង៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT