Real Madrid ​ហក់​ឡើង​កំពូល​តារាង ​ក្រោយ​ឈ្នះ Real Sociedad ​២-១ ​

​ក្រុម Real Madrid ​បាន​ហក់​ឡើង​ទៅ​កំពូល​តារាង La Liga ​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​២-១ ​កាល​ពី​យប់មិញ​នេះ។

​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​ខាង​លើ​កាល​ពី​យប់មិញ ​ហាក់​ដូចជា​ស្វិតស្វាញ​ខ្លាំង ដោយ​តង់​ទី​១​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ។ ​ដោយ​ឡែក​នៅ​តង់​ទី​២​វិញ ​​ប្រធាន​ក្រុម Sergio Ramos ​រក​បាន​១​គ្រាប់​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​នៅ​នាទី​៥០ ​មុន​ពេល Benzema ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៧០​ឱ្យ​ក្រុម Real Madrid ​។ ​១​គ្រាប់​តាម​ពី​ក្រោយ​របស់​ក្រុម​ម្ចាស់​ផ្ទះ Real Sociedad ​ធ្វើ​បាន​សម្រេច​នៅ​នាទី​៨៣ ​ដោយ Merino ​។ ​ចប់​ការ​ប្រកួត​ក្រុម Real Sociedad ១-២ Real Madrid ​។

​បាន​៣​ពិន្ទុ​នេះ​ទៀត Real Madrid ​មាន​៦៥​ពិន្ទុ​ស្មើ​ជាមួយ Barcelona ​ដែរ ប៉ុន្តែ​ពួកគេ​បាន​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង ​ដោយសារ​លីគ La Liga ​គិត​រូបមន្ដ Head-to-Head ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT