Van Dijk ​៖ Liverpool ​នឹង​លេង​ល្អ​ជាង​មុន​ទៅ​ទៀត ​

​ខ្សែ​ការពារ ​Virgil van Dijk ​បាន​បញ្ជាក់​ថា​ក្រុម Liverpool ​នឹង​លេង​កាន់​តែ​ល្អ​ជាង​មុន​ទៅ​ទៀត សម្រាប់​ការ​ត្រលប់​មក​វិញ​នេះ​។ក្រុម Liverpool ​នឹង​ត្រូវ​ប្រកួត​ទល់​ក្រុម Everton ​នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ដែល​ជា​ការ​ប្រកួត​ដំបូង​របស់​ពួកគេ ​ក្រោយ​ពី​មេរោគ Covid-19 ​។ ​ក្រុម​ហង្ស​ក្រហម​នេះ​ដែរ ត្រូវ​ការ​តែ​ឈ្នះ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ​ដើម្បី​លើក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស ​ក្រោយ​ពី​ខកខាន​ឈ្នះ​ពាន​នេះ​៣០​ឆ្នាំ​មក​ហើយ។

​ជាមួយ​គ្នា​នេះ​ដែរ​ Van Dijk ​ខ្សែ​ការពារ Liverpool ​បាន​និយាយ​ថា​ក្រុម​របស់​ពួកគេ​នឹង​កាន់​តែ​ល្អ​លើស​ពី​មុន​ទៅ​ទៀត​នៅ​ពេល​ការ​ប្រកួត​ត្រលប់​មក​វិញ​នេះ​។ ​ស្រប​ពេល​ដែល​សមាជិក​ក្រុម Liverpool ​ទាំង​អស់​ក៏​មិន​មាន​បញ្ហា​របួស​អ្វី​ដែរ ​ដោយ​បច្ចុប្បន្ន​នេះ​ហាត់​បាន​ជុំ​គ្នា​ល្អ​ណាស់៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT