Lampard ​៖​ក្រុម Chelsea ​នឹង​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ​

លោក Lampard ​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​អះអាង​ថា​ក្រុម​របស់​លោក​នឹង​បន្ដ​ទិញ​កីឡាករ​ថ្មី​បន្ថែម​ទៀត ដើម្បី​បំពេញ​កន្លែង​ដែល​ខ្វះ​ខាត។មិន​ទាន់​ដល់​ការ​បើក​រដូវ​កាល​ផង ប៉ុន្តែ​ក្រុម​របស់ Lampard ​បាន​ទិញ​ខ្សែ​ប្រយុទ្ធ​២​នាក់​ទៅ​ហើយ គឺ Werner ​និង​ Hakim Ziyech។ ​កីឡាករ​ទាំង​ពីរ​នាក់​នេះ ​ធ្វើ​ឱ្យ Chelsea ​ចំណាយ​ប្រាក់​អស់​ជា​១០០​លាន​ផោន​ទៅ​ហើយ។ ​តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​អ្នក​ចាត់ការ​វ័យ​ក្មេង​រូប​នេះ ​នៅ​តែ​អះអាង​ថា​លោក​នឹង​បន្ដ​ទិញ​កីឡាករ​ថែម​ទៀត។

​Lampard ​បាន​និយាយ​ថា​៖ “នេះ​គឺ​ជា​ក្លឹប Chelsea ​ហើយ​យើង​ចង់​បំពេញ​កន្លែង​ដែល​ខ្វះ​ខាត​របស់​យើង។ ​ទិញ Timo ​និង Ziyech ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​យើង​នៅ​មាន​កន្លែង​ដែល​ត្រូវ​បំពេញ​ថែម​ទៀត។ យើង​ចង់​បាន​ក្រុម​ដ៏​ខ្លាំង​មួយ ដើម្បី​ប្រជែង​យក​ពាន​រង្វាន់​ធំ​ៗ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT