Zidane ​​អាជ្ញាកណ្ដាល​មិន​ដែល​លំអៀង​មក​រក Real Madrid ​នោះ​ទេ​

លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​ក្រុម​អាជ្ញាកណ្ដាល​មិន​ដែល​លំអៀង ឬ​កាន់​ជើង​ក្រុម​របស់​លោក​តាំង​ពី​ដើម​មក។​២​ប្រកួត​កន្លង​មក​នេះ ​ក្រុម Real Madrid ​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ប្រកួត ​ហើយ​នៅ​រាត្រី​នេះ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Sociedad ​ទៀត​នៅ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ​។ ​ប្រសិន​ណា​បើ​ពួកគេ​អាច​ឈ្នះ​ប្រកួត​នេះ​បាន​ទៀត ​នោះ​ក្រុម Real Madrid ​នឹង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង La Liga ​ជំនួស​តំណែង​របស់ Messi ​ហើយ។

​តែ​ការ​ប្រកួត​កន្លង​មក ​ខ្សែ​ការពារ​ Gerard Pique ​បាន​បញ្ជាក់​ថា​ក្រុម​អាជ្ញាកណ្ដាល​ហាក់​ដូចជា​កាន់​ជើង​ក្រុម Real Madrid ​ខ្លាំង​មែនទែន ​ជាក់​ស្ដែង​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Valencia ​កន្លង​ទៅ។ តែ​ចំពោះ​រឿង​នេះ​វិញ ​ត្រូវ​បាន Zidane ​ច្រាន​ចោល។ ​អ្នក​ចាត់ការ​រូប​នេះ ​អះអាង​ថា​តាំង​ពី​ដើម​មក ​ក្រុម​អាជ្ញាកណ្ដាល​មិន​បាន​នៅ​ខាង​អធិរាជ​ស​នោះ​ទេ។ ​ពួកគេ​បាន​កាត់​សេចក្ដី​ទៅ​តាម​អ្វី​ដែល​មើល​ឃើញ​ជាក់​ស្ដែង​ប៉ុណ្ណោះ៕


ប្រភព៖​ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT