Chonburi ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់មកប្រកួតប្រជែងក្នុងលីគកំពូលថៃ បានសំរេចចិត្តចាប់ផ្តើមហ្វឹកហាត់ឡើងវិញ មុនពេលគម្រោងបើកលីគចាប់ផ្ដើមនៅខែកញ្ញា។
រាល់សកម្មភាពបាល់ទាត់ទាំងអស់នៅប្រទេសថៃ ត្រូវបានបញ្ឈប់កាលខែមីនាដោយសារការផ្ទុះឡើងនៃមេរោគ Covid-19 ហើយការប្រកួតលីកក្នុងស្រុកគ្រោងនឹងបន្តនៅថ្ងៃទី ១២ ខែកញ្ញាខាងមុខនេះ។ មុនកូវីដមកដល់! ក្រុមឆ្លាមសមុទ្រមួយនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ ៩ ដោយមាន ៦ ពិន្ទុពីការឈ្នះពីរប្រកួតនិងចាញ់២ប្រកួត។
អ្នកចាត់ការទូទៅក្រុម Chonburi លោក Sasin Singtothong បាននិយាយកាលថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថាក្រុមនឹងចាប់ផ្តើមហ្វឹកហាត់នៅថ្ងៃទី ៣០ ខែមិថុនានេះហើយមុនពេលកាលវិភាគហ្វឹកហាត់ដាក់ឲ្យជំនួសនៅពាក់កណ្តាលខែក្រោយ។
“យើងមានការប្រជុំមួយ ហើយអ្នករាល់គ្នាបានយល់ព្រមចាប់ផ្តើមនៅថ្ងៃទី ៣០ ខែមិថុនា ដើម្បីអនុញ្ញាតឱ្យកីឡាករមានកាយសម្បទារឹងមាំឡើងវិញ” ។