កៅអី​លោក Sarri ​ក្ដៅ​ខ្លាំង ​ក្រោយ​ពី​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ជាប់​គ្នា​

​លោក Maurizio Sarri ​ទំនង​ជា​ពិបាក​រក្សា​តំណែង​របស់​ខ្លួន​ខ្លាំង​ណាស់ ​ក្រោយ​ពី​ដឹក​នាំ​ក្រុម​ចាញ់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​ជាប់​គ្នា ​ធ្វើ​ឱ្យ​កីឡាករ​លែង​ស្ដាប់​សម្ដី​ទៅ​ហើយ។

កាសែត​នៅ​អ៊ីតាលី ​បាន​ចុះ​ផ្សាយ​ថា​លោក Sarri ​កំពុង​នៅ​តែ​ឯង​ក្នុង​ក្រុម Juventus ​ព្រោះ​កីឡាករ​និង​អ្នក​គាំទ្រ​លែង​ស្ដាប់​លោក​ទៀត​ទៅ​ហើយ។ ការ​លែង​គាំទ្រ​នេះ​ដែរ កើត​ឡើង​ក្រោយ​ពី​លោក ដឹក​នាំ​ក្រុម​ចាញ់​នៅ​វគ្គ​ផ្ដាច់​២​ដង​មក​ហើយ គឺ​នៅ Italian Super Cup ​និង Coppa Italia ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​រឿង​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​កៅអី​របស់​អ្នក​ចាត់ការ​សញ្ជាតិ​អ៊ីតាលី​ខាង​លើ​ឡើង​កម្ដៅ​ខ្លាំង។ ​ប្រសិន​ណា​បើ​លោក​មិន​អាច​នាំ​ក្រុម​ត្រលប់​មក​ល្អ​វិញ ដោយ​ឈ្នះ​ពាន Serie A ​ទេ​នោះ ​ការងារ​របស់​លោក​អាច​នឹង​អស់​ត្រឹម​រដូវ​កាល​នេះ​ហើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT