Setien ​៖ Real Madrid ​ក៏​នឹង​បាត់​ពិន្ទុ​ខ្លះ​ដូច Barcelona ​ដែរ​

​បើ​ទោះ​ជា​លេង​បាន​ត្រឹម​ស្មើ Sevilla ​កាល​ពី​យប់មិញ​មែន ប៉ុន្តែ​លោក Setien ​អ្ន​កចាត់ការ​ក្រុម Barcelona ​នៅ​តែ​មាន​ទំនុក​ចិត្ត​ថា​ក្រុម​របស់​លោក​នៅ​តែ​អាច​ឈ្នះ​ពាន​លីគ​បាន​ដដែល។

​ការ​មាន​ទំនុក​ចិត្ត​បែប​នេះ គឺ​ដោយសារ​តែ​អ្នក​ចាត់ការ​ខាង​លើ ​គិត​ថា​ក្រុម​គូ​ប្រជែង Real Madrid ​ក៏​នឹង​បាត់​ពិន្ទុ​ខ្លះ​ពី​ការ​ប្រកួត​នៅ​សល់​ដូច​គ្នា។ ​ទន្ទឹម​នឹង​គិត​បែប​នេះ ​លោក​ Setien ​ក៏​បញ្ជាក់​ថា​ក្រុម Barcelona ​ត្រូវ​តែ​ប្រឹងប្រែង​ឡើង​វិញ ដើម្បី​ធានា​ឱ្យ​បាន​ការ​ប្រកួត​នៅ​សល់​ត្រូវ​តែ​ឈ្នះ​ទាំង​អស់។

​រំលឹក​ថា​ការ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម Sevilla ​នៅ​​យប់មិញ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​លើស​ពិន្ទុ​ក្រុម Real Madrid ​ដែល​សល់​១​ប្រកួត​ក្នុង​ដៃ តែ​៣​ពិន្ទុ​ប៉ុណ្ណោះ។ ដូច្នេះ​ប្រសិន​បើ​ក្រុម Real Madrid ​អាច​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​បាន​នៅ​យប់​ថ្ងៃ​អាទិត្យ ​នោះ​ពួកគេ​នឹង​ឡើង​កំពូល​តារាង​វិញ​ហើយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT