ក្លឹប Chelsea បានបញ្ជាក់ថាខ្សែបម្រើប្រយុទ្ធ Eden Hazard មិនមែនសម្រាប់លក់នោះទេ បើទោះជាក្លឹប Real Madrid ដាក់តម្លៃខ្លួនដល់១៥០លានផោនក៏ដោយ។
បើទោះបីជា Hazard មិនព្រមបន្តកុងត្រាថ្មីជាមួយក្លឹបយ៉ាងណាក៏ដោយ ក៏ក្លឹប Chelsea បានចេញមុខមកបញ្ជាក់ថាកីឡាកររបស់ខ្លួនម្នាក់នេះមិនមែនជាកីឡាករសម្រាប់លក់នោះទេ។ មួយវិញទៀត លោក Sarri អ្នកចាត់ការថ្មីរបស់ក្លឹបក៏មានបំណងចង់អភិវឌ្ឍសមត្ថភាពបន្ថែមទៀតឱ្យ Hazard ផងដែរ។ លោក កំពុងតែចរចាជាមួយខ្សែបម្រើប្រយុទ្ធបែលហ្សិកខាងលើ ដើម្បីបន្ដលេងនៅ Premier League ទៀត។
Real Madrid ជាក្លឹបមួយដែលសាមីខ្លួន Hazard បានបញ្ជាក់ជាញឹកញាប់ថាចង់ទៅលេងនៅទីនោះ ដើម្បីទទួលបានបទពិសោធថ្មី។ ចំណែកឯខាងក្លឹបថ្មី ក៏មិនទាន់មានការដាក់សំណើជាផ្លូវការដែរ ប៉ុន្តែប្រភពនៅអេស្ប៉ាញបានបង្ហើបថាក្រុមអធិរាជសពិតជាចង់បានកីឡាករខាងលើមែន ក្រោយពី Cristiano Ronaldo បានចេញទៅ៕ប្រភព៖ DailyMail