Bruno ​បន្ដ​ជួយ Man Utd ​យក​១​ពិន្ទុ​បាន​ពី​ក្រុម Spurs ​

ខ្សែ​បម្រើ Bruno Fernandes ​រក​បាន​១​គ្រាប់​នៅ​ចុង​ម៉ោង ជួយ​ក្រុម Manchester United ​ស្មើ​ក្រុម Spurs ​ក្នុង​លទ្ធផល ១-១ ​នា​ការ​ប្រកួត​បើក​ឆាក Premier League ​ឡើង​វិញ។

សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Spurs ​ជា​អ្នក​នាំ​មុខ​បិសាច​ក្រហម​មុន នៅ​នាទី​២៧ ​ដោយ Bergwijn ​ជា​អ្នក​ធ្វើ​បាន​សម្រេច​។ យ៉ាងណាមិញ ​ការ​នាំ​មុខ​នេះ​រក្សា​រហូត​ដល់​នាទី​៨១ ​ទើប​ក្រុម​បិសាច​ក្រហម​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​។ ១​គ្រាប់​នោះ​កើត​ចេញ​ពី Pogba ​បង្កើត​ឱកាស ​ឱ្យ​មាន​បាល់​ប៉េណាល់ទី ​ហើយ Bruno ​ជា​អ្នក​ទាត់​សម្រេច​វា​។

ជាមួយ​លទ្ធផល​ស្មើ​គ្នា​នេះ​ដែរ ​ក្រុម Man Utd ​ស្ថិត​នៅ​លេខ​៥​ក្នុង​តារាង​ដដែល ​ដោយ​មាន​៤៦​ពិន្ទុ ​ស្រប​ពេល​ក្រុម Spurs ​វិញ​នៅ​លេខ​៨ ​មាន​៤២​ពិន្ទុ។ ការ​ប្រកួត​ឈាន​ដល់​សប្ដាហ៍​ទី​៣០​ហើយ ដោយ​នៅ​សល់​តែ​៨​ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​បញ្ចប់​រដូវ​កាល​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT