Barcelona ​ស្មើ​យប់មិញ ធ្វើ​ឱ្យ​ក្រុម Real Madrid ​មាន​ទឹក​មាត់​លេប​វិញ​

​ក្រុម Barcelona ​កាល​ពី​យប់មិញ ​លេង​បាន​ត្រឹម​ស្មើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ០-០ ​ប៉ុណ្ណោះ​នា​ការ​ប្រកួត​ក្របខណ្ឌ La Liga ​សប្ដាហ៍​ទី​៣០​។

​លទ្ធផល​ស្មើ​នេះ​ដែរ ​នឹង​ជា​ឱកាស​សម្រាប់​ក្រុម Real Madrid ​វិញ ​ដើម្បី​បាន​ឡើង​មក​កំពូល​តារាង។ ​ពោល​គឺ​ប្រសិន​បើ​ពួកគេ​យក​ឈ្នះ​ក្រុម Real Sociedad ​បាន​នៅ​ថ្ងៃ​អាទិត្យ ​នោះ​នឹង​បាន​ឡើង​ទៅ​កំពូល​តារាង​ជំនួស​តំណែង​របស់ Barcelona ​ហើយ។ ​ការ​បាន​ឡើង​ទៅ​កំពូល​តារាង​របស់ Real Madrid ​គឺ​ដោយសារ​តែ La Liga ​ប្រើ​រូបមន្ដ Head-to-Head។

យ៉ាងណាមិញ ​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​របស់ Barcelona ​ត្រូវ​បាន​កីឡាករ ​Pique ​មើល​ឃើញ​ថា​មិន​ល្អ​ទាល់​តែ​សោះ។ ប្រសិន​ណា​បើ​ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​លេង​ដូច្នេះ​ទៀត ​នោះ​មិន​មាន​ឱកាស​ឈ្នះ​ពាន​រង្វាន់​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT