អ៊ន ចាន់ប៉ូលីននិយាយពី​ឈុត U-19ថាកាយសម្បទាពិបាកបន្តិចបើបច្ចេកទេសនៃការលេងបាល់គឺប្រហាក់ប្រហែលគ្នា

ប្រធានក្រុមក​ភ្នំពេញ​ក្រោនកីឡាករ អ៊ន ចាន់ប៉ូលីន​បាន​និយាយ​ថា ​ក្រុមជម្រើស​ជាតិវ័យ​ក្រោម​១៩​ឆ្នាំ​កម្ពុជា​ពិបាក​បន្តិច​លើ​លក្ខខ័ណ្ឌកាយសម្បទា ប៉ុន្តេ​បើ​និយាយពី​បច្ចេកទេស​លេង​បាល់​ប្រហាក់ប្រហែល​គ្នា​ទេ។

និយាយផ្ដោត​លើ​លទ្ធផល​នៃ​ការ​ចាប់​ពូល​ក្នុង​ពានរង្វាន់ AFC U-19 Championsdhip 2020 កាល​ពី​ម្សិលមិញ​ដេល​កម្ពុជា​ជួប​ម្ចាស់​ផ្ទះអូសបេគីស្ថាន ឥណ្ឌូនេស៊ី និង​អ៊ីរ៉ង់ កីឡាករ​វ័យ២១ឆ្នាំ​ថា៖

” ខ្ញុំឃើញថាពូលយើងសុទ្ធតែមានក្រុមខ្លាំងៗ ប៉ុន្តែក្រុមរបស់យើងក៏ខ្លាំងដែរ បើមិនខ្លាំងគឺមិនអាចឡើងលេងដល់វគ្គនេះនោះទេ ។ ខ្ញុំមើលឃើញថាយើងមានផលវិបាកមួយប៉ុណ្ណោះគឺកាយសម្បទា បើបច្ចេកទេសនៃការលេងបាល់គឺប្រហាក់ប្រហែលគ្នានោះទេ » ។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងធ្វើបានល្អគ្រប់ការប្រកួត ប្រឹងប្រែងដើម្បីមុខមាត់ប្រទេសជាតិ បំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីនេះឲ្យបាន ហើយជាពិសេសនោះគឺបង្ហាញលើឆាកអន្តរជាតិថាខ្មែរយើងក៏លេងបាល់ទាត់បានល្អដូចគេដែរ » ។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ីអាយុក្រោម១៩ឆ្នាំ (AFC U-19 Championship) គ្រោងនឹងធ្វើឡើងនៅចន្លោះថ្ងៃទី១៤ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នៅលើទឹកដីនៃប្រទេសអ៊ូបីគីស្ថាន នាពេលខាងមុខនេះ ៕

រូបភាពនិងប្រភព៖ភ្នំពេញក្រោន

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT