អែម​បាត់! ក្រុម​បាល់ទាត់ CFA យក​បាន​អ្នកចាំទីដៃ​ថ្មី ជា​អតីត​យុវជន​របស់​បឹងកេតនិងក្រសួងការពារជាតិ

ក្រុម​បាល់ទាត់ Cambodian Fan Club All Stars ហៅ​កាត់ CFA ថ្មីៗ​នេះ​ទើប​តែ​ប្រកាស​នូវ​ដំណឹង​ផ្លូវការ ជុំវិញ​ការ​ចូលរួម​របស់​សមាជិក​ថ្មី ដែល​ជា​អ្នកចាំទី​វ័យ​ក្មេង​គឺ​កីឡាករ សែម ច័ន្ទ​វិចិត្រ។

អ្នកចាំទី​កម្ពស់ ១,៨២ ម៉ែត្រ​រូប​នេះ ​ត្រូវ​បាន​ស្គាល់​ថា​ជា​អតីត​យុវជន​ធ្លាប់​លេង​ឲ្យ​ក្រសួង​ការពារ​ជាតិ​ឈុត U17 និង​បឹងកេត ឈុត U18 ផង​ដែរ។ ជាមួយ​សមាសភាព​ដ៏​ប៉ិនប្រសព្វ​នេះ ​ជឿ​ថា​នឹង​អាច​នាំ​ផ្លែផ្កា​ជោគជ័យ​នៅ​ប្រកួត​បន្ទាប់ៗ​សម្រាប់ CFA ជាក់​ជា​មិន​ខាន។

បញ្ជាក់​ថា​កន្លង​មក ក្រុម​បាល់ទាត់ CFA ដែល​តំណាង​ដោយ​លោក អៃ សំអូន ក៏​បាន​បង្កើត​នៅ​ប្រកួត​សប្បុរសធម៌​មួយ ក្នុង​ការ​រៃអង្គាស​ថវិកា​បាន​ទឹកប្រាក់ ១ ៧៦៧ ដុល្លារ និង ១ ៣៥៣ ៥០០ រៀល ជួយ​ដល់​ប្អូន​ស្រី ស៊ាន ស្រីនិច្ច ដែល​មាន​ស្ថានភាព​ខ្វះខាត​និង​ទាមទារ​ការ​វះកាត់​ជើង​ជា​បន្ទាន់​ផង​ដែរ៕​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT