ក្លឹប Liverpool បានលក់អ្នកចាំទី Danny Ward ឱ្យទៅក្លឹប leicester City ក្នុងតម្លៃខ្លួន១២,៥លានផោន ក្រោយពីពួកគេទិញបានអ្នកចាំទី Alisson ។
Ward ជាអ្នកចាំទីដែលក្លឹប Liverpool ទិញតាំងពីឆ្នាំ២០១២ ក្នុងតម្លៃត្រឹមតែ១សែនផោនប៉ុណ្ណោះ ពី ក្រុម Wrexham។ ក្រោយពីទិញបានហើយ អ្នកចាំសញ្ជាតិវែលរូបនេះ ត្រូវបានក្លឹបដទៃខ្ចីជើងជានិច្ច ដោយសរុបបង្ហាញខ្លួនឱ្យ Liverpool ត្រឹមតែ៣ដងប៉ុណ្ណោះ។ ខណៈដែលឆ្នាំ២០១៨នេះ Leicester បានចាប់អារម្មណ៍ទៅលើរូបគេ ហើយក៏បានដាក់ពាក្យស្នើទិញក្នុងតម្លៃ១២,៥លានផោនតែម្ដង។ តម្លៃនេះ Liverpool ក៏បានសម្រេចលក់ឱ្យ ព្រោះពួកគេទិញបាន Alisson តម្លៃបំបែកកំណត្រាអ្នកចាំទីថ្លៃជាងគេ ៦៦,៨លានផោនពី ក្រុម Roma ។
វត្តមានរបស់ Ward នេះ ត្រូវបានលោក Claude Puel អ្នកចាត់ការក្រុម Leicester City និយាយថារូបគេនឹងជួយក្រុមបានច្រើនបន្ថែមទៀតសម្រាប់រដូវកាលថ្មី។ Ward នឹងផ្ដល់នូវទំនុកចិត្តកាន់តែច្រើនទៅដល់ក្រុមទាំងមូល និងបំពេញចំណុចខ្វះខាតរបស់ក្រុម។ គិតត្រឹមអ្នកចាំទីម្នាក់នេះ ក្រុមLiecester City ទិញកីឡាករបាន៤នាក់ហើយ ខណៈដែល៣នាក់ទៀតគឺ Ricardo Pereira, Jonny Evans និង James Maddison៕