Jose ​៖ Kane ​និង Son ​អាច​ចូល​លេង​ជាមួយ​គ្នា​បាន​នៅ​រាត្រី​នេះ​

លោក​ Jose Mourinho ​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្សែ​ប្រយុទ្ធ Harry Kane ​និង Son Heung-min ​គឺ​អាច​ចូល​លេង​បាន​ទល់​ក្រុម Manchester United ​នៅ​យប់​នេះ​។

​Spurs ​បើក​រដូវ​កាល​ឡើង​វិញ ​ដោយ​ត្រូវ​ប៉ះ​ក្រុម Man Utd ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​នេះ​។ ​សម្រាប់​ការ​ប្រកួត​ឡើង​វិញ​នេះ​ដែរ ​លោក Jose Mourinho ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម ​បាន​អះអាង​ថា​សមាជិក​ទាំង​អស់​ដែល​កន្លង​មក​បាន​រង​របួស ពេល​នេះ​អាច​ជា​សះស្បើយ ​និង​ដាក់​ឱ្យ​លេង​បាន​វិញ​ហើយ។ ជាក់​ស្ដែង Harry Kane ​ដែល​ខកខាន​ជា​ច្រើន​ប្រកួត​នោះ ​ក៏​អាច​លេង​បាន​ដែរ​នៅ​រាត្រី​នេះ។

​កីឡាករ​សំខាន់​២​នាក់​ទៀត​ដែល​សុទ្ធ​តែ​មាន​បញ្ហា​របួស​ដែរ​នោះ ​Son Heung-min ​និង​ខ្សែ​បម្រើ​ Moussa Sissoko ​ក៏​បាន​ត្រលប់​មក​ជួយ​ក្រុម​បាន​ដែរ។​ ពួកគេ​នឹង​ចូល​លេង​ដូច​គ្នា​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ដ៏​សំខាន់​នេះ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT