Setien ​៖ Barcelona ​ប្រហែល​មិន​អាច​​ឈ្នះ​ការ​ប្រកួត​នៅ​សល់​ទាំង​អស់​ទេ​

លោក Setien ​មើល​ឃើញ​ថា​ក្រុម Barcelona ​របស់​លោក អាច​នឹង​មិន​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​៩​ប្រកួត​នោះ​ទេ ដោយ​អាច​នឹង​បាត់​ពិន្ទុ​ខ្លះ​ជា​មិន​ខាន។

​ក្របខណ្ឌ La Liga ​នៅ​សល់​តែ​៩​ប្រកួត​ទៀត​ប៉ុណ្ណោះ នឹង​បញ្ចប់​រដូវ​កាល​នេះ​ហើយ។ ដោយ​បច្ចុប្បន្ន​នេះ ​ក្រុម Barcelona ​កំពុង​ឈរ​នៅ​កំពូល​តារាង ​នាំ​មុខ​ក្រុម​លេខ​២ Real Madrid ​តែ​២​ពិន្ទុ​ប៉ុណ្ណោះ។ ​ប្រសិន​បើ​ក្រុម Barcelona ​អាច​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់​បាន ​នោះ​ពួកគេ​មិន​បារម្ភ​ខ្លាច​មិន​ឈ្នះ​លីគ​នោះ​ទេ។ ​

តែ​បើ​តាម​លោក Setien ​វិញ ​មើល​ឃើញ​ថា​ការ​ប្រកួត​នៅ​សល់​៩​ប្រកួត​ខាង​មុខ​នេះ ​នឹង​មិន​ងាយ​ស្រួល​ឡើយ។ ​លោក​យល់​ឃើញ​ថា​ក្រុម Barcelona ​នឹង​ខាត​ពិន្ទុ​ខ្លះ​មិន​ខាន ក្នុង​ដំណើរ​ទៅ​មុខ​៩​ប្រកួត​ទៀត​នេះ។ ​ខណៈ​ដែល​ការ​ប្រកួត​វិញ ​ក៏​កៀក​គ្នា​ខ្លាំង​ពេក​ផង​ដែរ។ ស្រប​ពេល​នៅ​រាត្រី​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​ត្រូវ​ប្រកួត​ទៀត​ហើយ ​ត​ទល់​ជាមួយ​ក្រុម Sevilla ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT