Solskjaer ​ចង់​ឃើញ​ភាព​ជា​អ្នក​ដឹក​នាំ​របស់ Pogba ​នៅ​រាត្រី​នេះ​

​ក្រុម​បិសាច​ក្រហម Manchester United ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Spurs ​នៅ​ម៉ោង​២​:១៥​នាទី​រំលង​អាធ្រាត្រ​នេះ​ហើយ ​ដែល​ជា​ការ​ប្រកួត​បើក Premier League ​ឡើង​វិញ​។

សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​ទាំង​សង​ខាង​សុទ្ធ​តែ​ត្រៀម​លក្ខណៈ​គ្រប់​គ្រាន់​ហើយ ​ខណៈ​ដែល​កីឡាករ​របួស​ក៏​បាន​ជា​សះស្បើយ​ផង​ដែរ។ ​ក្នុង​នោះ ​ក្រុម​បិសាច​ក្រហម Manchester United ​ក៏​អាច​នឹង​ដាក់ Paul Pogba ​ដើម្បី​ចូល​លេង​វិញ​ផង​ដែរ ​ក្រោយ​ពី​រូប​គេ​ខកខាន​ប្រកួត​ជិត​១​ឆ្នាំ​មក​នេះ ដោយសារ​របួស​ជើង។

​លោក Solskjaer ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​និយាយ​ថា​៖ “Paul ​ ជា​ខ្សែ​បម្រើ​ល្អ​បំផុត​ម្នាក់​នៅ​លើ​លោក​នេះ។ គាត់​ជា​អ្នក​ឈ្នះ World Cup ​ហើយ​យើង​ចង់​ឃើញ​គាត់​ដឹក​នាំ​ការ​ប្រកួត​មួយ​នេះ​ឱ្យ​បាន​ល្អ​បំផុត។ ពេល​នេះ គាត់​បាន​ជា​សះស្បើយ​ពី​របួស​ហើយ។ គាត់​បាន​ត្រៀម​ជា​ស្រេច​ក្នុង​ការ​ប្រកួត​នៅ​រាត្រី​នេះ​”៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT