Chelsea ​ប្រកាស​ទិញ Timo Werner ​បាន​ជា​ផ្លូវការ​ហើយ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ប្រកាស​ជា​ផ្លូវការ ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Timo Werner ​ពី​ក្រុម​ RB Leipzig ​បាន​សម្រេច​ហើយ ​ដោយ​រង់ចាំ​តែ​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​ប៉ុណ្ណោះ។

​ដំបូង​ឡើយ Werner ​ជា​កីឡាករ​ដែល​ក្រុម Liverpool ​ចង់​បាន​ខ្លាំង ​ហើយ​រំពឹង​ថា​ទិញ​យក​បាន​ថែម​ទៀត ប៉ុន្តែ​ដោយសារ​វិបត្តិ Covid-19 ​ទើប​បាន​ជា​ហង្ស​ក្រហម​រំសាយ​ចិត្ត​នោះ​ចោល​វិញ។ ​ឃើញ​ដូច្នេះ​ហើយ ទើប​បាន​ជា Chelsea ​ចូល​ខ្លួន​ចែចូវ​ភ្លែត ​រហូត​ប្រកាស​ទិញ​បាន​ជា​ស្រេច​តែ​ម្ដង​កាល​ពី​យប់មិញ​នេះ​។

​ខ្សែ​ប្រយុទ្ធ​អាល្លឺម៉ង់​ខាង​លើ ​នឹង​លេង​ឱ្យ​ក្រុម​ RB Leipzig ​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ទើប​រូបគេ​ផ្លាស់​មក​លេង​នៅ Chelsea ​។ ​តម្លៃ​ខ្លួន​របស់​គេ ​មិន​ទាន់​បញ្ជាក់​ច្បាស់​ទេ ប៉ុន្តែ​ប្រភព​នៅ​អង់គ្លេស​បង្ហើប​ថា​ជាង​៥០​លាន​ផោន។ ​នេះ​ជា​ខ្សែ​ប្រយុទ្ធ​ទី​២​ហើយ​ដែល​ក្រុម​លោក Lampard ​ទិញ​ចូល​។ ​ដោយ​អ្នក​ទី​១​នោះ​គឺ​ Hakim Ziyech ​របស់​ក្រុម Ajax ៕ប្រភព Chelseafc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT