វ័យ​ត្រឹម ២៤ ឆ្នាំ តែ Kingsley Coman ឈ្នះ​ពាន​លីគ ៨ រដូវ​កាល​បណ្ដាក់​គ្នា​ឯ​ណោះ

Kingsley Coman ដែល​ជា​ខ្សែ​ប្រយុទ្ធ​ស្លាប​របស់ Bayern Munich ថ្មីៗ​នេះ​ទើប​តែ​ទទួល​បាន​ជ័យជម្នះ​នៅ​ពាន​លីគ​ទី ៨ ​ដោយ​នេះ​រាប់​ចូល​ជា​ពាន​ទី ៥ អំឡុង​ពេល​លេង​ឲ្យ​ក្លឹប​អាល្លឺម៉ង់។

តើ​អ្នក​ដឹង​ទេ​ថា Coman ដែល​មាន​វ័យ​ទើប​តែ ២៤ ឆ្នាំ​គេ​ធ្លាប់​បាន​ឈ្នះ​ពាន​លីគ​តាំង​ពី​អាយុ ១៧ ឆ្នាំ ហើយ​ឈ្នះ​ត​រហូត​មក​ទល់​ពេល​នេះ?

ត្រលប់​ទៅ​ឆ្នាំ ២០១២ គឺ​ពេល​នោះ​ជា​ពេល​ដែល​យុវជន​សញ្ជាតិ​បារាំង​រូប​នេះ បាន​ឈ្នះ​ពាន​លីគ​លើក​ដំបូង​ជាមួយ​ក្លឹប​សេដ្ឋី​បារាំង PSG រំលង​មួយ​ឆ្នាំ​បន្ទាប់​គឺ​លើក​ពាន Ligue 1 ម្តង​ទៀត ហើយ​ក្រោយ​មក​បាន​ផ្ទេរ​ទៅ Juventus នៅ​ឆ្នាំ ២០១៤ ដោយ​បាន​ឈ្នះ​ពាន​ Serie A នៅ​ទី​នោះ​ថែម​ទៀត។

បន្ទាប់​មក​ Coman ត្រូវ​បាន​សេះ​បង្កង់​ដាក់​ឲ្យ Bayern ខ្ចី​ជើង លុះ​លេង​យូរៗ​ទៅ​ក៏​ត្រូវ​បាន​ក្លឹប​អាល្លឺម៉ង់​ពេញចិត្ត និង​ទើប​តែ​ទិញ​ផ្តាច់​កាល​ពី​ឆ្នាំ ២០១៧ តែ​ចន្លោះ​ពេល​ខ្ចី​ជើង​តាំង​ពី​ឆ្នាំ ២០១៥ គឺ Coman មាន​ឱកាស​បាន​លើក​ពាន​ជា​បន្តបន្ទាប់​ជាមួយ Bayern រហូត​មក​ទល់​ឆ្នាំ ២០២០៕

ប្រភព៖ Transfer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT