Dani Alves ប្រាប់​ពី​គូប្រជែង​លើ​ទីលាន​មួយ​រូប ដែល​លោក​ខ្លាច​រអា​ខ្លាំង​បំផុត

អតីត​ខ្សែ​ការពារ​នៅ​ក្លឹប Barcelona គឺ Dani Alves បាន​និយាយ​ដល់​ឈ្មោះ Cristiano Ronaldo នាម​ជា​គូ​ប្រជែង​ដែល​លោក​គិត​ថា​ពិបាក​នឹង​តតាំង​បំផុត​លើ​ទីលាន​ប្រកួត នៅ​អាជីព​ជា​ច្រើន​ឆ្នាំ​មក​នោះ។

នៅ​បទ​សម្ភាសន៍​កាល​ពី​ពេល​ថ្មីៗ​នេះ ​ខ្សែ​ការពារ​សញ្ជាតិ​ប្រេស៊ីល​និយាយ៖ “គូ​ប្រជែង​ដ៏​លំបាក​បំផុត​ដែល​ខ្ញុំ​ធ្លាប់​បាន​ជួប នោះ​គឺ Cristiano Ronaldo ដោយ​គ្មាន​ការ​សង្ស័យ​អ្វី​ទាំង​អស់ ព្រោះ​គាត់​ជា​ប្រភេទ​គូ​ប្រជែង​ដែល​អ្នក​ចាំបាច់​ត្រូវ​ផ្តោត​ឲ្យ​បាន ១០០ ភាគរយ ហើយ​បើ​អ្នក​ផ្តោត​ត្រឹម ៩៩ ភាគរយ ក៏​គាត់​នឹង​ក្រឡុក​អ្នក និង​ធ្វើ​ឲ្យ​អ្នក​វង្វេងវង្វាន់​បាន​ផង​ដែរ”។

សង្កត់​ធ្ងន់ Alves បាន​និយាយ​ដល់​សម័យ​កាល​ដឹកនាំ​របស់​អ្នកចាត់ការ​មួយ​រូប ដែល​ជួយ​ឲ្យ​លោក​ហាក់​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​នៅ​ការ​ប្រកួត​ប្រជែង​នេះ នោះ​គឺ៖ “ពេល​ខ្ញុំ​នៅ​ជាមួយ Guardiola ខ្ញុំ​គិត​ថា​ខ្ញុំ​ធ្វើ​ឲ្យ Ronaldo រង​ភាព​ឈឺចាប់​ច្រើន​ជាង​ការ​ដែល​គាត់​ធ្វើ​ចំពោះ​ខ្ញុំ​នៅ​លើ​ទីលាន”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT