មិន​បាន​ជួយ​ដល់​ចប់​រដូវ​កាល​ទេ កីឡាករ Chelsea មួយ​រូប​សុំ​ដើរ​ចេញ​ត្រឹម​ថ្ងៃ​ ៣០ ​មិថុនា

ខ្សែ​ប្រយុទ្ធ​ស្លាប​របស់​ក្លឹប​តោ​ខៀវ Chelsea គឺ​កីឡាករ Pedro ត្រូវ​បាន​រាយការណ៍​ថា ​នឹង​មិន​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ខ្លី​ជួយ​ក្លឹប​ដល់​បញ្ចប់​រដូវ​កាល​នោះ​ទេ។

កីឡាករ​វ័យ ៣២ ឆ្នាំ ជាប់​កុងត្រា​ជាមួយ​ម្ចាស់ដី Stamford Bridge ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា ហើយ​គេ​មាន​សិទ្ធ​ជ្រើសរើស ២ រវាង​ការ​ចាកចេញ ឬ​បន្ត​នៅ​ត្រឹម​រយៈ​ពេល​ខ្លី​រហូត​ដល់​បញ្ចប់​រដូវ​កាល ២០១៩/២០។

Frank Lampard

Pedro

តាម​ប្រភព​ពី The Athletic បាន​ចុះ​ផ្សាយ Pedro បាន​ព្រមព្រៀង​ការ​ផ្ទេរ​ទៅ​ក្លឹប Roma នៅ​ឯ​លីគ Serie A ហើយ បែប​នេះ​បើ​ផុត​ថ្ងៃ​ទី ៣០ ​មិថុនា គឺ​លោក​នឹង​ទៅ​ចូលរួម​ជាមួយ​ក្រុម​នៅ​អ៊ីតាលី ពោល​មិន​បន្ត​នៅ​ជួយ​ក្លឹប​នៅ​ការ​ប្រកួត​សេសសល់​ប្រមាណ ៥ សប្ដាហ៍​ទៀត​ឡើយ។

Pedro

បញ្ជាក់​ថា Chelsea ត្រូវ​ជួប Aston Villa, Man City និង Leicester City ទម្រាំ​ដល់​ថ្ងៃ​ទី ៣០ ​មិថុនា​នោះ។ កុងត្រា​ថ្មី​នៅ Roma កីឡាករ​អេស្ប៉ាញ​ទទួល​បាន​ប្រាក់​ពលកម្ម​ប្រមាណ ៥៦ ០០០ ផោន/សប្តាហ៍ ជាមួយ​កុងត្រា ២ ឆ្នាំ៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT