Sarri ​ប្រាប់​ហេតុផល Juventus ​បរាជ័យ​នៅ Coppa Italia ​

​ក្រុម​ Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Napoli ​ក្នុង​ការ​ទាត់​បាល់​កាត់​សេចក្ដី ​ក្នុង​លទ្ធផល ៤-២ ​កាល​ពី​​យប់មិញ​នេះ​ក្នុង​ពាន​រង្វាន់ Coppa Italia ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​បាន​និយាយ​ថា​៖ “វា​គឺ​ជា​រឿង​អស់​សង្ឃឹម​មួយ​សម្រាប់​ក្លឹប ​និង​អ្នក​គាំទ្រ ប៉ុន្តែ​នៅ​ដំណាក់​កាល​នេះ​យើង​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​ទេ ព្រោះ​ក្រុម​របស់​យើង​មិន​ទាន់​ពេញ​កម្លាំង​ឡើយ។ ​យើង​នៅ​ខ្វះ​កម្លាំង​ប្រកួត​ច្រើន។ ​កីឡាករ​ភាគ​ច្រើន​មាន​បញ្ហា​របួស ​ដែល​យើង​ត្រូវ​រក​អ្នក​ថ្មី​មក​ជួយ។ ​នេះ​ហើយ ជា​ហេតុផល​ដែល​យើង​មិន​អាច​រក​គ្រាប់​បាល់​បាន”។

​រំលឹក​ថា​លោក Sarri ​តាំង​ពី​ចាប់​អាជីព​ជា​អ្នក​ចាត់ការ​ក្រុម​មក​នៅ​អ៊ីតាលី ​លោក​នៅ​មិន​ទាន់​បាន​ឈ្នះ​ពាន​រង្វាន់​ធំ​ណា​មួយ​នោះ​ទេ។ ដោយ​ឡែក​សម្រាប់​ការ​ដឹក​នាំ​ក្រុម Juventus ​វិញ ​លោក​ឈាន​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​មក​ហើយ ​ប៉ុន្តែ​សុទ្ធ​តែ​បរាជ័យ​ទាំង​អស់៕ប្រភព Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT