UEFA ​ចង់​លេង Champions League ​ដោយ​ប្រើ​រូបមន្ដ World Cup ​

​ក្របខណ្ឌ UEFA Champions League ​ចង់​បើក​ដំណើរ​ការ​វិញ ដោយ​ប្រើ​រូបមន្ដ World Cup ​លេង​តែ​មួយ​ជើង ​និង​តែ​មួយ​កន្លែង។

​ដោយសារ​តែ​ Covid-19 ​បាន​ធ្វើ​ឱ្យ​ការ​ប្រកួត UEFA Champions League ​មិន​អាច​ដំណើរ​ការ​បាន​ដោយ​រលូន​ឡើយ។ ​ទាំង​កាល​វិភាគ ​និង​ទី​កន្លែង​សុទ្ធ​តែ​មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​បាន ព្រោះ​ក្រុម​ទាំង​អស់​នៅ​មិន​ទាន់​ប្រាកដ​ចិត្ត។ ​តែ​បើ​តាម​ប្រភព​មួយ​ចំនួន ​បាន​បញ្ជាក់​ថា​ក្របខណ្ឌ​កំពូល​នៅ​អឺរ៉ុប​មួយ​នេះ ​គ្រោង​លេង​វិញ​នៅ​ខែ​សីហា​ខាង​មុខ​នេះ។

​UEFA Champions League ​អាច​នឹង​ប្រើ​ការ​ប្រកួត​ខ្លី​មួយ ​ដោយ​លេង​ត្រឹម​១២​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្រុង Lisbon ​ប្រទេស​ព័រទុយហ្គាល់​។ ​ពួកគេ ​នឹង​ប្រើ​ការ​ប្រកួត​ដូច​ទៅ​នឹង​ព្រឹត្ដិការណ៍ World Cup ​ដែរ ដោយ​ក្រុម​ដែល​ត្រូវ​ប៉ះ​គ្នា​ចាប់​ពី​វគ្គ​៨​ក្រុម​ទៅ ​គឺ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT