David Luiz ​៖​ជា​កំហុស​ខ្ញុំ ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ខ្លាំង​នេះ​

​ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ៣-០ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​លីគ​អង់គ្លេស​នៅ​យប់មិញ​នេះ។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​នៅ​ដើម​តង់​ទី​២ ​ខ្សែ​ការពារ David Luiz ​ទទួល​បាន​កាត​ក្រហម ធ្វើ​ឱ្យ​ក្រុម Arsenal ​នៅ​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ដើម្បី​លេង​ត​ទល់​ជាមួយ​ក្រុម Man City ​។ ​ដោយ​លទ្ធផល​ចប់​ការ​ប្រកួត​ទៅ Man City ​យក​ឈ្នះ​បាន​ក្នុង​លទ្ធផល ៣-០។ ​

​ចំពោះ​ការ​ប្រកួត​នេះ​ដែរ ​Luiz ​វ័យ​៣៣​ឆ្នាំ​បាន​និយាយ​ថា​៖ “វា​ជា​កំហុស​ខ្ញុំ។ ​ខ្ញុំ​របស់​យើង​ធ្វើ​បាន​ល្អ ​ជា​ពិសេស​នៅ​គ្នា​សល់​១០​នាក់។ គ្រូ​បង្វឹក​ធ្វើ​បាន​ល្អ​ហើយ ​កីឡាករ​ទាំង​អស់​ក៏​លេង​ល្អ​ដែរ ប៉ុន្តែ​បរាជ័យ​នេះ​ជា​កំហុស​របស់​ខ្ញុំ”៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT