Man City ​លត់ Arsenal ​ទក់​សាច់ ​៣-០ ​នៅ​យប់មិញ​នេះ​

​ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម​កាំភ្លើង​ធំ Arsenal ​ក្នុង​លទ្ធផល ៣-០ ​នា​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​អង់គ្លេស​ឡើង​វិញ​នៅ​យប់មិញ​នេះ​។

​ក្រុម​ម្ចាស់​ផ្ទះ Man City ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន​សម្រាប់​ការ​ប្រកួត​ខាង​លើ​នេះ​។ ​នៅ​តង់​ទី​១ Sterling ​រក​បាន​១​គ្រាប់​នាំ​មុខ​ក្រុម Arsenal ​នៅ​នាទី​៤៥+២។ ​ឈាន​ដល់​តង់​ទី២ ​David Luiz ​ក៏​ទទួល​បាន​កាត​ក្រហម​១​សន្លឹក​ទៀត ធ្វើ​ឱ្យ​ក្រុម​របស់​លោក Arteta ​កាន់​តែ​យ៉ាប់​ទ្វេ​ដង។ ហើយ Bruyne ​ក៏​សម្រេច​ប៉េណាល់ទី​បាន​១​គ្រាប់​បន្ថែម​នៅ​នាទី​៥១​។ ​នាំ​មុខ ២-០ ​រហូត​ដល់​នាទី​៩០+១ ​ទើប​ក្រុម Man City ​ថែម​បាន​១​គ្រាប់​ទៀត ​ដោយ​កីឡាករ​វ័យ​ក្មេង Foden ​។ ​ចប់​ការ​ប្រកួត Man City ​៣-០ Arsenal ។

លទ្ធផល​នេះ Man City ​នៅ​លេខ​២​ដដែល​ក្នុង​តារាង ​ចំណែក​ឯ​ក្រុម Arsenal ​វិញ​ធ្លាក់​ដល់​លេខ​៩ ​ដោយ​មាន​ត្រឹម​៤០​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លង​កាត់​ការ​ប្រកួត​២៩​ប្រកួត​មក​នេះ​៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT