តាំងពីកីឡាករល្បីឈ្មោះបីរូបចាកចេញពីលីគម៉ាឡេស៊ី ស្ទើរតែមិនមានអ្នកចាប់អារម្មណ៍ពីបុរសម្នាក់នេះ

កីឡាករកម្ពុជា ៤រូប បានប្រកបអាជីពក្នុងបាល់ទាត់លីគកំពូលរបស់ម៉ាឡេស៊ី ( Liga Super Malaysia ) ក្នុងរដូវកាល ២០១៨នេះ ប៉ុន្តែ ០៣រូបក្នុងចំណោមនោះ ត្រូវបានក្លិបកាត់ឈ្មោះចេញពីបញ្ជីកីឡាករត្រឹមពាក់កណ្តាលរដូវកាល ខណៈនៅសល់តែមួយរូបប៉ុណ្ណោះដែលកំពុងដើរតួរនាទីសំខាន់ក្នុងក្លិបរបស់គេ។

ចាន់ វឌ្ឍនាកា ( Pahang FA ) ប្រាក់ មុន្នីឧត្តម ( Negeri Sembilan ) និង កែវ សុខផេង ( PKNP FC )សុទ្ធតែកំពុងប្រកបអាជីពក្នុងលីគក្នុងស្រុករបស់ខ្លួនវិញ បន្ទាប់ពីចំណាយពេលពាក់កណ្តាលរដូវកាលមិនជោគជ័យលើទឹកដីម៉ាឡេស៊ី។

ប៉ុន្តែមានម្នាក់ទៀត ដែលទៅលេងនៅលីគកំពូលម៉ាឡេស៊ី ដំបូងគេនោះនៅតែប្រជែងយកឈ្មោះរបស់ខ្លួនក្នុងក្លិបរបស់គេបានដដែល នោះគឺខ្សែបម្រើកូនកាត់ខ្មែរ-បារាំង ជារី ចន្ថាប៊ីន ដែលលេងឲ្យក្លិប Terrenganu FA ។

តាមទិន្នន័យដែលទទួលបានពីប្រទេសម៉ាឡេស៊ី ជារី ទទួលបានឱកាសបង្ហាញខ្លួន ១៧ ប្រកួតហើយឲ្យក្លិបរបស់ខ្លួន បើទោះបីជាពុំមានឱកាសស៊ុតបញ្ចូលទីក៏ពិតមែន ។

តាមសេចក្តីប្រកាសរបស់ក្លិប ចេញថ្ងៃទី ១៣ ខែ​ ឧសភា កន្លងទៅ ជារី ចន្ថាប៊ីន ត្រូវបានគេប្រសិទ្ធិនាមជាកីឡាករ Sergio Busquets របស់កម្ពុជា ដោយយោងលើបច្ចេកទេសនៃការលេងបាល់ដូចទៅនឹងកីឡាករ Sergio Busquets របស់ក្លិប FC Barcelona ។

ប្រកាសដដែលនោះក៏បានបង្ហាញថា កីឡាករកម្ពុជារូបនេះ បានសុំាទៅនឹងប្រព័ន្ធលេងរបស់បាល់ទាត់ប្រទេសម៉ាឡេស៊ីហើយ ។

តែងតែទទួលបានឱកាសបង្ហាញខ្លួន និងជាទីពេញចិត្តសម្រាប់អ្នកគាំទ្រម៉ាឡេស៊ី ប៉ុន្តែកីឡាករវ័យ ២៧ ឆ្នាំរូបនេះ ស្ទើរតែមិនមានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ឬសារព័ត៌មានក្នុងស្រុករបស់ខ្លួន។

ឆ្លើយនឹងសំណួរដែលសួរថា ដូចជាស្ងប់ស្ងាត់ ខណៈដែលអ្នកគឺជាកីឡាករកម្ពុជា ដែលកំពុងលេងនៅម៉ាឡេស៊ី តែម្នាក់ឯង ?
ជារី ចន្ថាប៊ីន តប៖ « ស្ងាត់ព្រោះតែព័ត៌មានក្នុងប្រទេសកម្ពុជា មិនខ្វល់តាំងពី កីឡាករ ០៣រូបទៀតចាកចេញពីម៉ាឡេស៊ី » ។

ចម្លើយយ៉ាងខ្លីនេះ ហាក់ដូចជាចង់បង្ហាញថា អ្នកគាំទ្រ និងសារព័ត៌មានជាច្រើនរបស់កម្ពុជា ផ្តោតតែទៅលើកីឡាករល្បីឈ្មោះប៉ុន្មានរូបប៉ុណ្ណោះ តែមិនបានខ្វាយខ្វល់ពីកីឡាករដែលមានសញ្ជាតិកម្ពុជាទាំងអស់ទេ។

តួរយ៉ាងដូចជាវត្តមានកីឡាករកម្ពុជាមួយរូប ឃួន ឡាបូរ៉ាវី ដែលកំពុងជ្រកកោននៅក្លិប Surat Thani FC ក្នុងលីគទី៣ របស់ប្រទេសថៃ ក៏ពុំសូវជាមានការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រដែរ ។

គួររំលឹកថា ជារី ចន្ថាប៊ីន ត្រូវបានក្លិប Terrenganu FA ព្រមព្រៀងផ្ទេរពីក្លិបភ្នំពេញក្រោន ទៅចូលរួមក្នុងលីគកំពូលម៉ាឡេស៊ី សម្រាប់រយៈពេល ១រដូវកាល ពោលគឺកុងត្រានឹងបញ្ចប់នៅចុងឆ្នាំ ២០១៨នេះហើយ ៕

  • តាំងពីកីឡាករល្បីឈ្មោះបីរូបចាកចេញពីលីគម៉ាឡេស៊ី ស្ទើរតែមិនមានអ្នកចាប់អារម្មណ៍ពីបុរសម្នាក់នេះ