Napoli ​យក​ឈ្នះ Juventus ​ដោយ​បាល់​ប៉េណាល់ទី​លើក​ពាន​១​ហើយ​

​ក្រុម Napoli ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​នៅ​វគ្គ​ទាត់​បាល់​ប៉េណាល់ទី ៤-២ ​លើក​ពាន​រង្វាន់ Coppa Italia ​បាន​សម្រេច​ហើយ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម​ខ្លាំង​នៅ​អ៊ីតាលី​ទាំង​ពីរ​ខាង​លើ​នេះ ​ប្រកួត​គ្នា​ស្វិតស្វាញ​មែនទែន ដោយ​លេង​១២០​នាទី ​មិន​មាន​គ្រាប់​បាល់​កើត​ឡើង​នោះ​ទេ។ ​ការ​លេង​ស្មើ​គ្នា​០-០ ​នេះ​ហើយ ទើប​តម្រូវ​ឱ្យ​ពួកគេ​ត្រូវ​កាត់​សេចក្ដី​ដោយ​ទាត់​បាល់​១១​ម៉ែត្រ​តែ​ម្ដង។ ​ជា​លទ្ធផល​ក្រុម Napoli ​ជា​អ្នក​ឈ្នះ​ក្នុង​លទ្ធផល ៤-២ ​ដោយ​២​គ្រាប់​ដែល​ស៊ុត​មិន​ចូល​របស់​សេះ​បង្កង់​កើត​ឡើង​ដោយ​ខ្សែ​ប្រយុទ្ធ Dybala ​និង​ខ្សែ​ការពារ Danilo ។

​បរាជ័យ​នេះ​ធ្វើ​ឱ្យ​លោក Sarri ​អ្នក​ចាត់ការ​ក្រុម Juventus ​នៅ​តែ​មិន​ទាន់​ស្គាល់​ពាន​រង្វាន់​ក្នុង​លីគ​របស់​អ៊ីតាលី​ឡើយ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT