បឹងកេត​ចែក​ផ្លូវ​គ្នា​ជាមួយគ្រូ​បង្វឹកសញ្ជាតិ​ថៃហើយ

ក្លិបបឹង​កេតអេហ្វស៊ី និងគ្រូបង្វឹក APISIT IM AMPHAI បានឈានដល់ការយល់ព្រមលើការបញ្ចប់កិច្ចសន្យារវាងភាគីទាំងពីរជាផ្លូវការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅដោយសារតែគ្រូ​បង្វឹក​សញ្ជាតិ​ថៃរូបនេះមានភារកិច្ចផ្ទាល់ខ្លួននៅប្រទេសកំណើត។

តាម​រយៈការ​ប្រកាស​របស់​ក្លិបមាន​មូលដ្ឋាន​នៅ​តំបន់​បឹង​ស្នោ ខណ្ឌច្បារអំពៅ! ស្ថិតក្នុងពេលវេលានេះ ក្លិបក៏បានចាត់តាំងលោក គីម ភក្តី មានតួនាទីជានាយកបច្ចេកទេសរបស់ក្លិប ដឹកនាំជាបណ្តោះអាសន្នរហូតដល់មានការប្រកាសតែងតាំងគ្រូបង្វឹកថ្មីនាពេលខាងមុខ។ លោក Apisit ដឹកនាំ​ក្លិប​បឹង​កេត​បាន​៤ប្រកួត​ក្នុង​រដូវ​កាល​២០២០​នេះ​ដោយ​ឈ្នះ ២​ប្រកួត​និងស្មើ​២​ប្រកួត​ខណៈ​បឹង​កេត​ឈរ​លេខ ៥​បណ្ដោះ​អាសន្ត​កាន់​៨ពិន្ទុក្នុង​ដៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT