កំណត់ត្រា​គ្រាប់​បាល់​ ១២ ឆ្នាំ​ចុង​ក្រោយ មាន​តែ Ronaldo ទេ តាម​ប្រកិត Messi ដែល​ឈរ​លេខ​ ១

នៅ​កំណត់ត្រា​ស្ថិតិ​ការ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង ២០ គ្រាប់/រដូវ​កាល នា​រយៈ​ពេល ១២ ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​មាន​តែ Cristiano Ronaldo ទេ ដែល​តាម​ប្រកៀក​នឹង Lioenel Messi ដែល​ជា​កីឡាករ​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១។

Messi ធ្វើ​បាន ១២ រដូវ​កាល​ជាប់​គ្នា ជាមួយ​ការ​រក​គ្រាប់​បាល់​លើស​ពី ២០ គ្រាប់​រៀងរាល់​រដូវ​កាល រី​ឯ Cristiano Ronaldo ទើប​តែ​ធ្វើ​បាន ១១ លើក​ប៉ុណ្ណោះ។ ក្នុង​នោះ​គឺ Ronaldo ចន្លោះ​មួយ​ឆ្នាំ​នា​រដូវ​កាល ២០០៨/០៩ ដែល​នៅ Premier Legue លេង​ឲ្យ United លោក​ធ្វើ​បាន​តែ ១៨ គ្រាប់។

ធៀប​នឹង​កីឡាករ​ឈរ​ចំណាត់ថ្នាក់​ឯ​ទៀត​មាន​ដូច​ជា Lewandowski ធ្វើ​បាន ៨ លើក រី​ឯ Aguero ធ្វើ​បាន ៧ លើក និង Suarez ធ្វើ​បាន ៦ លើក។

បញ្ជាក់​ថា M10 គិត​មក​ទល់​ការ​បង្ហាញ​ខ្លួន​លើក​ទី ២៤ នៅ LaLiga លោក​រក​បាន ២១ គ្រាប់​និង Assist ១៤ លើក​ហើយ​ឲ្យ​អ្នក​មាន​បុណ្យ៕ ប្រភព៖ Besoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT