Man Utd ជា​ក្លឹប​តែ​មួយ​គត់ មាន​យុវជន​ចាស់​ថ្មី​ឈ្នះ​ពាន Golden Boy បាន ៣ លើក

ពាន​រង្វាន់ Golden Boy បាន​បង្កើត​ឡើង​ដោយ​ស្ថាប័ន​សារព័ត៌មាន​អ៊ីតាលី Tuttosport នៅ​ឆ្នាំ ២០០៣ ជ្រើសរើស​កីឡាករ​វ័យ​ក្រោម ២១ ឆ្នាំ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ។

កន្លង​ទៅ​នេះ​ទើប​តែ​បាន​ប្រកាស​បេក្ខភាព​ឈរ​ឈ្មោះ​ទាំង ១០០ រូប​សម្រាប់​ការ​ប្រជែង​ពាន​នា​ឆ្នាំ ២០២០ ហើយ​លទ្ធផល​គឺ​សម្រេច​លើ​មតិ​បោះឆ្នោត​នៃ​ការ​ជ្រើសរើស​ពី​សំណាក់​ស្ថាប័ន​សារព័ត៌មាន​ធំៗ​មាន​ដូច​ជា Bild, Blick, A Bola, L’Equipe, France Football, Marca, Mundo Deportivo, Ta Nea, Sport Express, De Telegraaf និង The Times មាន​សិទ្ធ​ជ្រើសរើស​បេក្ខភាព​កីឡាករ ៥ រូប ហើយ​លំដាប់​ពិន្ទុ​ដែល​ទទួល​បាន​គឺ​ផ្អែក​ទៅ​លើ​ចំណាត់ថ្នាក់​នៃ​ការ​រៀប​មាន​តាំង​ពី ១ ដល់ ១០ ពិន្ទុ។

កាល​ពី​ឆ្នាំ ២០១៩ គឺ Joao Felix ដែល​ជា​អតីត​យុវជន​របស់​ក្លឹប Benfica និង​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប AT Madrid ជា​អ្នក​ឈ្នះ​ពាន Golden Boy។ ចុះ​បើ​និយាយ​ជា​រួម​ជាង ១៧ ឆ្នាំ​មក​នេះ តើ​ក្លឹប​ណា​ខ្លះ​មាន​យុវជន​ឈ្នះ​ពាន​នេះ​ច្រើន​បំផុត?

  • Man Utd ៣ លើក (ឆ្នាំ ២០០៤ Rooney ២០០៨ Andersonនិង ២០១៥ Martial)
  • Monaco ២ លើក
  • Ajax ២ លើក
  • Atletico Madrid ២ លើក
  • Benfica ២ លើក៕

ប្រភព៖ Wikipedia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT