កុំ​ភ្លេច Premier League ​ចាប់​ផ្ដើម​ប្រកួត​វិញ​នៅ​យប់​នេះ​ហើយ​

​ការ​ប្រកួត​ក្របខណ្ឌ English Premier League ​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​វិញ​នៅ​រាត្រី​នេះ​ហើយ ដោយ​គូ​បើក​ឆាក​នោះ​គឺ Aston Villa ​ប៉ះ Sheffield United ​នៅ​ម៉ោង​១២​រំលង​អាធ្រាត្រ ​និង​ Arsenal ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Manchester City ​នៅ​ម៉ោង​២:១៥​នាទី​រំលង​អាធ្រាត្រ​ដែរ​។

​ការ​ប្រកួត​បាល់ទាត់​នៅ​អង់គ្លេស ​ខកខាន​លេង​១០០​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​មេរោគ Covid-19 ​វាយ​លុយ​លើ​អង់គ្លេស​ខ្លាំង​មក។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ប្រមុខ​ដឹក​នាំ​ផ្នែក​កីឡា​​និង​រដ្ឋាភិបាល​អង់គ្លេស ​ទើប​បាន​ជា​ការ​ប្រកួត Premier League ​អាច​បើក​ដំណើរ​ការ​ឡើង​វិញ​បាន​ចាប់​ពី​រាត្រី​នេះ​ទៅ។

​ក្រុម​ដែល​ត្រូវ​ប្រកួត ​អាច​នឹង​ប្រកួត​បាន​ដោយ​លេង​បិទ​ទ្វា​មិន​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​នោះ​ទេ។ ​ដោយ​ការ​ប្រកួត​បើក​ឆាក​នោះ​ដែរ ​នឹង​មាន​ការ​ឈរ​គោរព​ដល់​អ្នក​ស្លាប់​ដោយសារ Covid-19 ​១​នាទី ​ហើយ​សម្រាប់​ការ​ប្រកួត​១២​គូ​ដំបូង កីឡាករ​ក៏​ត្រូវ​ពាក់​អាវ Black Lives Matter ​ផង​ដែរ។ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​គាំទ្រ​ដល់​ចលនា​ប្រឆាំង​ការ​រើសអើង​ពណ៌​សម្បុរ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT