អបអរ Bayern Munich ​ឈ្នះ​លីគ​កំពូល​អាល្លឺម៉ង់​បាន​៨​ឆ្នាំ​ជាប់​គ្នា​ហើយ​

​ក្រុម Bayern Munich ​បាន​លើក​ពាន​លីគ​កំពូល​អាល្លឺម៉ង់ Bundesliga ​ហើយ​កាល​ពី​យប់មិញ ​ក្រោយ​ពី​ពួកគេ​បាន​យក​ឈ្នះ​លើ​ក្រុម Werder Bremen ​ក្នុង​លទ្ធផល ១-០។

១​គ្រាប់​ដែល​ធ្វើ​ឱ្យ Bayern Munich ​លើក​ពាន​បាន​នេះ គឺ​កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​ Robert Lewandowski ​នៅ​នាទី​៤៣​មុន​ចប់​តង់​ទី​១។ ​បើ​ទោះ​ជា​នៅ​សល់​៣​ប្រកួត​ក្នុង​ដៃ​ទៀត ​ក៏​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ ​សម​លើក​ពាន​អបអរ​មុន​ហើយ ព្រោះ​ថា​ពួកគេ​បាន​នាំ​មុខ​ក្រុម​លេខ​២ Dortmund ​ដល់​ទៅ​១០​ពិន្ទុ​ហើយ ដូច្នេះ​៣​ប្រកួត​ទៀត​ដែល​នៅ​សល់​មិន​មែន​ជា​បញ្ហា​នោះ​ទេ។

​នេះ​ជា​ការ​ឈ្នះ​ពាន​រង្វាន់​លីគ​កំពូល​អាល្លឺម៉ង់​៨​ដង​ជាប់​គ្នា​ហើយ​សម្រាប់​ក្រុម Bayern Munich ​។ ដោយ​ទោះ​ជា​រដូវ​កាល​មិន​ល្អ​យ៉ាង​ណា​ក៏​ដោយ ក៏​ក្រុម​មួយ​នេះ​នៅ​តែ​អាច​រក្សា​តំណែង​លេខ​១​នៅ​អាល្លឺម៉ង់​បាន​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT