Messi ​បន្ដ​រក​គ្រាប់​បាល់​ជួយ​ក្រុម Barcelona ​យក​ឈ្នះ Leganes ​២-០ ​

​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​រួម​ចំណែក​រក​បាន​១​គ្រាប់ ក្នុង​ការ​ប្រកួត​ដែល​ក្រុម FC Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Leganes ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​ពេល​កន្លង​ទៅ​នេះ​។

​ក្នុង​ការ​ប្រកួត​នេះ​ដែរ Ansu Fati ​យុវជន​ឆ្នើម​របស់​ក្រុម​អ្នក​មាន​បុណ្យ​ជា​អ្នក​រក​បាន​គ្រាប់​បាល់​នាំ​មុខ​មុន​នៅ​នាទី​៤២ ​មុន​ពេល​ប្រធាន​ក្រុម Messi ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៦៩ ​ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​Antoine Griezmann ​ក៏​រក​បាន​១​គ្រាប់​ផង​ដែរ ​ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​វា​ត្រូវ​បាន​ចោល​វិញ ដោយសារ​តែ VAR ​ពិនិត្យ​ឃើញ​ថា​ជា​បាល់​ offside ។

​ជ័យជម្នះ​៣​ពិន្ទុ​នេះ ​ធ្វើ​ឱ្យ​ក្រុម Barcelona ​ដាច់​៥​ពិន្ទុ​នាំ​មុខ​ក្រុម Real Madrid ​ហើយ ​ខណៈ​ដែល​អធិរាជ​ស​មិន​ទាន់​ប្រកួត​១​ប្រកួត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT