នេះ​ចេញ​មក​ហើយ បេក្ខភាព​ទាំង ១០០ ត្រូវ​ប្រជែង​ពាន Golden Boy ឆ្នាំ ២០២០

ពាន​រង្វាន់ Golden Boy ដែល​បង្កើត​ឡើង​ដោយ​ស្ថាប័ន​សារព័ត៌មាន Tuttosport ​កាល​ពី​ឆ្នាំ​២០១៩ កន្លង​ទៅ​បាន​ធ្លាក់​ទៅ​លើ​ឈ្មោះ Joao Felix។ ពាន​នេះ​ជា​ការ​ចម្រាញ់​កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​តំបន់​អឺរ៉ុប សម្រាប់​យុវជន​វ័យ​ក្រោម​ ២១ ឆ្នាំ។

ដោយ​នៅ​ឆ្នាំ ២០២០ នេះ Tuttosport ក៏​បាន​ប្រកាស​ចេញ​នូវ​បញ្ជី​ឈ្មោះ​ទាំង ១០០ រូប​មក​ទៀត​ហើយ ​ក្នុង​នោះ​មាន​ឈ្មោះ​បេក្ខភាព​សំខាន់ៗ​ដូច​ជា Haaland, Vinicius, Sancho, Rodrygo និង Fati ជា​ដើម។ (លម្អិត​បេក្ខភាព​ទាំង ១០០ ក្នុង​រូប​ខាង​ក្រោម)

បញ្ជាក់​ថា​ភាគរយ​ខ្ពស់ បើ​តាម​យើង​ស្មាន​មើល​លទ្ធផល​សម្រេច​បាន​របស់​កីឡាករ​ទាំង​អស់​នា​ពេល​បច្ចុប្បន្ន គឺ Haaland និង Sancho មាន​ភាគរយ​ខ្ពស់​ជាង​គេ ដោយ​ម្នាក់​រក​គ្រាប់​បាល់​បាន​ច្រើន និង​ម្នាក់​ទៀត​ជា​កីឡាករ Assist បាល់​បាន​ច្រើន​បំផុត​មួយ​នៅ​អឺរ៉ុប​នា​រដូវ​កាល ២០១៩/២០។ តាម​ការ​យល់​ឃើញ​របស់​អ្នក​រាល់​គ្នា ​តើ​យុវជន​រូប​ណា​នឹង​ឈ្នះ​ពាន​ Golden Boy នៅ​ឆ្នាំ​នេះ?

ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT