មេ​ធំ Napoli ដាក់​តម្លៃ​កំហិត​ហើយ បើ​មិន​បាន​ប៉ុណ្ណេះ​ទេ Koulibaly មិន​អាច​ចេញ​ដាច់​ខាត

ប្រធាន​ក្លឹប Napoli លោក Aurelio De Laurentiis បាន​ទម្លាយ​ឲ្យ​ដឹង​ថា តម្លៃ​ខ្លួន Kalidou Koulibaly ដែល​ជា​ខ្សែ​ការពារ​សំខាន់​ប្រចាំ​ក្លឹប​របស់​ខ្លួន ចាំ​បាច់​ត្រូវ​ទទួល​បាន​ទាប​បំផុត ៩០ លាន​ផោន​ទើប​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​បាន។

បុរស​វ័យ ២៨ ឆ្នាំ ​បច្ចុប្បន្ន​រាប់​ជា​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​នៅ​តំបន់​អឺរ៉ុប ដោយ​កន្លង​មក​មាន​តាំង​ពី​ក្លឹប Man City, Man Utd និង Liverpool ជា​ដើម សុទ្ធ​សឹង​ល្ហៀងៗ​ថា​ចង់​បាន​កីឡាករ​សេណេហ្គាល់​រូប​នេះ។

ប្រាប់ CdS ប្រធាន​ក្លឹប​វ័យ ៧១ ឆ្នាំ​និយាយ៖ “ប្រសិន City ឬ United ឬ PSG ជា​ដើម ហ៊ាន​ឲ្យ​ដល់ ១០០ លាន​អឺរ៉ូ (៩០ លាន​ផោន) ខ្ញុំ​នឹង​គិត​អំពី​រឿង​នេះ [ការ​លក់ Koulibaly] ហើយ​វា​ក៏​មាន​ភាគរយ​ដែល​កីឡាករ​អាច​នឹង​ចាកចេញ​ទៅ​ដែរ ប្រសិន​នៅ​លក្ខខណ្ឌ​ដែល​សាមី​ខ្លួន​គេ​ចង់​ចាកចេញ​ដែរ​នោះ”។

លោក​បន្ថែម៖ “ខ្ញុំ​និយាយ​ឲ្យ​ត្រង់​ទៅ ខ្ញុំ​មិន​មើល​ឃើញ​នៅ​សំណើ​ថ្លៃ​ខ្លួន ៥៥ លាន​ផោន​អី​នោះ​ទេ”៕ ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT