Lewandowski ធ្លាប់​ចង់​មក Real Madrid ព្រោះ​ចង់​រួម​ជើង​ជាមួយ Cristiano Ronaldo

Robert Lewandowski និង Cristiano Ronaldo បើ​និយាយ​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​អ្នក​ទាំង​ពីរ​មាន​ការ​ប្រជែង​ការ​រក​គ្រាប់​បាល់​ប្រចាំ​រដូវ​កាល​ជា​ញឹកញយ​ផង​ដែរ ជា​ពិសេស​គឺ​កីឡាករ​ប៉ូឡូញ​ទាំង​រដូវ​កាល​ចាស់​និង​រដូវ​កាល ២០១៩/២០ គឺ​បាន​ឈរ​នៅ​ចំណាត់ថ្នាក់​ដ៏​ល្អ​មួយ​នៅ​តារាង Top Scorer។

តើ​អ្នក​ជឿ​ទេ​ថា Lewandowski ធ្លាប់​ចង់​មក​លេង​ជាមួយ Ronaldo ហើយ​នេះ​គឺ​ជា​រឿង​ពិត? ពាក្យ​នេះ​ត្រូវ​បាន​ទម្លាយ​ចេញ​ពី​អតីត​ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ Bayern ផ្ទាល់​នោះ​គឺ​លោក Cezary Kucharski បាន​និយាយ៖ “Lewandowski គាត់​ធ្លាប់​ចង់​មក​ Real Madrid ព្រោះ Ronaldo គាត់​នៅ​ទី​នោះ”។

បញ្ជាក់​ថា​ក្រោយ CR7 ចាកចេញ​មក​ ២ ឆ្នាំ​ចុង​ក្រោយ​នេះ ក៏​មិន​ធ្លាប់​លឺ​ដំណឹង​ថា​ Lewandowski ចង់​ផ្ទេរ​មក​កាន់ Bernabeu ទៀត​នោះ​ដែរ ផ្ទុយ​ទៅ​វិញ​លោក​កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​តាម​រយៈ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​រាប់​ភ្លេច​ក្នុង​មួយ​រដូវ​កាល តួ​យ៉ាង​ដូច​រដូវ​កាល ១៩/២០ រក​បាន ៤៥ គ្រាប់​និង Assist ៥ លើក​ហើយ​ឲ្យ​ក្លឹប​យក្ស​អាល្លឺម៉ង់៕

ប្រភព៖ BR/Football

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT