Bayern Munich ​នាំ​មុខ​គេ ក្នុង​ការ​យក ​Kai Havertz ​ពី Bayer Leverkusen ​

​ក្រុម​យក្ស Bayern Munich ​កំពុង​នាំ​មុខ​ក្រុម Chelsea ​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ Kai Havertz ​ពី​ក្រុម Bayer Leverkusen ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ​។

Kai Havertz ​កំពុង​ឡើង​ជើង​ខ្លាំង​មែនទែន​នៅ​លីគ​កំពូល​អាល្លឺម៉ង់។ ​កីឡាករ​វ័យ​ក្មេង​នេះ ​ត្រូវ​បាន​ក្រុម​ជា​ច្រើន​ប្រជែង​គ្នា ​ក្នុង​នោះ​ក៏​មាន Chelsea ​មួយ​ផង​ដែរ ដែល​ចេញ​មុខ​ខ្លាំង​ជាង​គេ។ ​តែ​ក្រោយ​ពី​វត្តមាន​របស់ Bayern Munich ​ចូល​រួម​ប្រជែង​ដែរ ​ពេល​នេះ​ក្រុម​យក្ស​របស់​អាល្លឺម៉ង់​ហាក់​ដូចជា​នាំ​មុខ​គេ​ទៅ​ហើយ ក្នុង​ការ​ទិញ​យក​កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​នេះ​។

​ក្រុម Bayern ​រំពឹង​ថា​នឹង​អាច​យក​បាន Havertz ​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ ​ដើម្បី​ចាប់​ដៃ​គូ​ជាមួយ Leroy Sane ​ដែល​ពួកគេ​រំពឹង​ថា​នឹង​ទិញ​បាន​ពី​ក្រុម Manchester City ​ដូច​គ្នា។ ​កីឡាករ​អាល្លឺម៉ង់​ទាំង​ពីរ​នាក់​នេះ ​អាច​នឹង​ក្លាយ​ជា​ដៃ​គូ​ប្រយុទ្ធ​ថ្មី​សម្រាប់​ក្រុម​យក្ស​អាល្លឺម៉ង់​នៅ​ពេល​ខាង​មុខ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT