លេង​បាន​កន្លះ​ម៉ោង Bale ​បាន​របួស​សាច់​ដុំ​ទៀត​ហើយ​

​ខ្សែ​ប្រយុទ្ធ Gareth Bale ​ខកខាន​ហ្វឹកហាត់​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ ដោយសារ​តែ​រូបគេ​មាន​បញ្ហា​របួស​សាច់​ដុំ ​អំឡុង​ពេល​ប្រកួត​ទល់​ក្រុម Eibar ​កន្លង​ទៅ។

ជំនួប Real Madrid ​យក​ឈ្នះ​លើ​ក្រុម Eibar ​៣-១​កន្លង​ទៅ​នោះ ​ខ្សែ​ប្រយុទ្ធ Gareth Bale ​ក៏​បាន​ចូល​លេង​៣០​នាទី​ផង​ដែរ។ ​តែ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ក្រុម​ការងារ​គ្រូ​ពេទ្យ​របស់ Real Madrid ​បាន​បញ្ជាក់​ថា​កីឡាករ​វែល​រូប​នេះ ​មាន​បញ្ហា​សាច់​ដុំ​មិន​អាច​ហាត់​បាន​ឡើយ។ គេ​មិន​ទាន់​ច្បាស់​ថា​របួស​សាច់​ដុំ​នេះ​ធ្ងន់ធ្ងរ​ឬ​យ៉ាង​ណា​នោះ​ទេ។

ខណៈ​ដែល​ការ​ប្រកួត​បន្ទាប់​គឺ​ក្រុម Real Madrid ​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Valencia ​នៅ​យប់​ខាន​ស្អែក​នេះ​ហើយ។ ​លោក Zidane ​បាន​បញ្ជាក់​ថា​ក្រុម Real Madrid ​ត្រូវ​ការ​ឈ្នះ​ប្រកួត​នៅ​សល់​ទាំង​អស់​នៅ​រដូវ​កាល​នេះ។ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ ​លោក​កំពុង​រៀប​ចំ​ក្រុម​ដើម្បី​ឆ្លាស់​កីឡាករ​ចូល​លេង ព្រោះ​កាល​វិភាគ​ប្រកួត ​កៀក​គ្នា​ខ្លាំង​ពេក៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT