Cotinho ​ចង់​ទៅ Liverpool ​ដោយ​សុំ Klopp ​កាត់​ប្រាក់​ឈ្នួល​ខ្លះ​

​ខ្សែ​បម្រើ​ប្រយុទ្ធ​ Philippe Coutinho ​ចង់​ចាកចេញ​ពី​ក្រុម FC Barcelona ​ទៅ​លេង​នៅ​ក្រុម Liverpool ​វិញ​ហើយ ​ក្រោយ​ពី​លេង​មិន​ជោគជ័យ​នៅ​អេស្ប៉ាញ​។

​ទើប​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​ដែល Coutinho ​ផ្លាស់​ចេញ​ពី​ក្រុម​ហង្ស​ក្រហម​ទៅ Barcelona ​ក្នុង​តម្លៃ​ខ្លួន​ជាង​១០០​លាន​ផោន។ ​តែ​ដោយសារ​មិន​ជោគជ័យ​នៅ​ទឹក​ដី​អេស្ប៉ាញ ​ទើប​ពេល​នេះ​កីឡាករ​ប្រេស៊ីល​ខាង​លើ​ចង់​មក​រួម​រស់​ជាមួយ​លោក Klopp ​វិញ​ហើយ។ ​ប្រភព​មួយ​ចំនួន​បាន​បញ្ជាក់​ថា Coutinho ​បាន​សុំ​លោក Klopp ​មក​វិញ​ដោយ​ខ្លួន​ឯង។ ​ការ​ត្រលប់​មក​វិញ​នេះ​ដែរ រូបគេ​នឹង​កាត់​ប្រាក់​ឈ្នួល​ខ្លះ​ថែម​ទៀត​ផង​ដែរ ធ្វើ​យ៉ាង​ណា​ឱ្យ​តែ​បាន​ត្រលប់​មក​វិញ Anfield ​វិញ។

​តែ​យ៉ាងណាមិញ ​ក្រុម Barcelona ​មិន​ទម្លាក់​តម្លៃ​ខ្លួន​របស់ Coutinho ​មក​ទាប​ពេក​នោះ​ទេ។ ពួកគេ​ទាមទារ​យក​៨០​លាន​អឺរ៉ូ ​ពី​ក្រុម​ណា​ដែល​ចង់​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​ទៅ។ ​តម្លៃ​ដល់​ទៅ​៨០​លាន​អឺរ៉ូ​នេះ​ហើយ ទើប​បាន​ជា​គ្មាន​ក្លឹប​ណា​មួយ​ហ៊ាន​ចូល​ខ្លួន​ទិញ​យក៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT