លោក Setien អ្នកចាត់ការក្រុម Barcelona បានបង្ហើបថាលោកនឹងធ្វើការផ្លាស់ប្ដូរសមាសភាពកីឡាករខ្លះ ដើម្បីលេងទល់ក្រុម Leganes នៅម៉ោង៣រំលងអាធ្រាត្រនេះ។
La Liga បើកដំណើរការវិញ ហើយកាលវិភាគរបស់ពួកគេក៏កៀកគ្នាផងដែរ។ជាក់ស្ដែង ក្រុម Barcelona ដែលលេងកាលពីថ្ងៃសៅរ៏កន្លងទៅ នឹងធ្វើការប្រកួតទៀតហើយនៅរាត្រីនេះ។ ពួកគេនឹងស្វាគមន៍ក្រុម Leganes នៅម៉ោង៣រំលងអាធ្រាត្រនេះ។
ដោយសារតែកាលវិភាគប្រកួតកៀកគ្នានេះហើយ ទើបបានជាលោក Setien អ្នកចាត់ការក្រុមបានបញ្ជាក់ថាលោកត្រូវតែផ្លាស់ប្ដូរសមាសភាពកីឡាករខ្លះចេញ ដើម្បីបានសម្រាក។ កីឡាករមួយចំនួនដែលលេងទល់ក្រុម Mallorca នឹងមិនដាក់លេងសម្រាប់ការប្រកួតនៅរាត្រីនេះនោះទេ។ ប្រសិនបើដាក់លេង ក៏លេងតិចនាទីដែរ មិនអាចដាក់ឱ្យលេងពេញម៉ោងឡើយ៕ប្រភព Marca