Modric៖ “យើង​នឹក​គ្រាប់​បាល់​របស់ Ronaldo និង​ចរិត​របស់​គេ​កាល​នៅ Real Madrid”

Luka Modric កន្លង​ទៅ​នេះ​បាន​និយាយ​ប្រាប់​សារព័ត៌មាន La Gazzetta dello Sport ពាក់ព័ន្ធ​នឹង​មិត្ត​ចាស់ Cristiano Ronaldo ក្រោយ​កីឡាករ​ព័រទុយហ្គាល់​បាន​ចាកចេញ​ទៅ​ចូលរួម​នៅ​ទ្រនំ​ថ្មី Juventus អស់​រយៈ​ពេល​ ២ ឆ្នាំ​មក​ហើយ។

ខ្សែ​បម្រើ​ក្រូអាត​បាន​ប្រាប់​ថា៖ “និយាយ​ពី​កីឡាករ​ដ៏​សំខាន់​មួយ​រូប​សម្រាប់​ខ្ញុំ គឺ Ronaldo ហ្នឹង​ហើយ​ដែល​ជា​កីឡាករ​ដ៏​អស្ចារ្យ​បំផុត ហើយ​យើង​ពិត​ជា​នឹក​ដល់​គ្រាប់​បាល់​របស់​គេ និង​អត្តចរិត​របស់​គេ​កាល​នៅ Real ដោយ Cristiano តែងតែ​ចង់​ឈ្នះ ហើយ​គេ​បាន​បំផុស​ទឹកចិត្ត​ពួក​យើង​ដូច​គ្នា”។

បញ្ជាក់​ថា Modric ឈាន​ដល់​វ័យ ៣៤ ឆ្នាំ​ហើយ ដោយ​ឡែក​បើ​ជជែក​ពី​អនាគត​របស់​លោក​ផ្ទាល់ លោក​បាន​និយាយ​ថា៖ “ខ្ញុំ​ច្បាស់​ថា​ខ្លួន​ខ្ញុំ​អាច​លេង​នៅ​កម្រិត​ខ្ពស់​មួយ​រយៈ​ពេល ២ ឆ្នាំ​បន្ថែម​ទៀត ដោយ​ខ្ញុំ​ចង់​បញ្ចប់​អាជីព​នៅ Real តែ​ការ​សម្រេច​ក៏​ស៊ីសង​លើ​ភាគី​ខាង​ក្លឹប​ដែរ”៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT