ពានរង្វាន់សម្តេចតេជោ ហ៊ុន សែនចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ៨ក្រុមថ្នាក់ខេត្តព្រឹកមិញ

គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC នៃសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាបានរៀបចំការចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ៨ក្រុមចុងក្រោយថ្នាក់ខេត្ត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០២០ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

បេក្ខភាពទាំង៨ នេះរួមមាន៖ ក្រុមជម្រើសខេត្តកំពង់ឆ្នាំង, សៀមរាប, ព្រៃវែង, កំពង់ស្ពឺ និងកែប ដែលបានគ្រងតំណែងលេខមួយតាមពូលរៀងៗខ្លួន ខណៈក្រុមខេត្តត្បូងឃ្មុំ, កោះកុង និងកណ្ដាល បញ្ចប់នៅចំណាត់ថ្នាក់លេខ២ល្អ។ សម្រាប់កាលបរិច្ឆេទប្រកួតវគ្គ៨ក្រុមថ្នាក់ខេត្តនឹងប្រព្រឹត្តទៅពីចន្លោះថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា។  ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត រដូវកាលនេះមាន១៧ក្រុមចូលរួមបែងចែកជា៥ពូល និងបានបញ្ចប់វគ្គចែកពូលកាលពីថ្ងៃទី១១ខែមីនា។ ចំពោះក្រុមលេខ១ដល់លេខ៤ថ្នាក់ខេត្តទទួលបានកៅអីទៅវគ្គ១៦ក្រុមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ដោយត្រូវប្រជែងជាមួយក្លឹប១២ផ្សេងទៀតនៅក្របខ័ណ្ឌលីគកំពូល។

តំណាងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា លោក រុន វិទូ បញ្ជាក់ថា ដើម្បីអនុវត្តន៍តាមវិធានការពីក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា រាល់ការប្រកួតនានាត្រូវធ្វើឡើងដោយមានតែមន្ត្រីបច្ចេកទេស និងក្រុមកីឡាករ សរុបអ្នកចូលរួមក្រោម១០០នាក់ប៉ុណ្ណោះ និងមិនមានអ្នកទស្សនាទេ៕

  • ពានរង្វាន់សម្តេចតេជោ ហ៊ុន សែនចាប់ឆ្នោតជ្រើសរើសគូប្រកួតវគ្គ៨ក្រុមថ្នាក់ខេត្តព្រឹកមិញ