Real Madrid បានយកឈ្នះទៅលើ Eibar នៅលទ្ធផល ៣-១ ហើយនោះគឺជាប្រកួតទី ១៣២ ដែល Zinedine Zidane បានដឹកនាំឲ្យក្រុមទទួលបានជ័យជម្នះនៅប្រកួតសរុបទី ២០០ របស់លោក ជាមួយនាមជាអ្នកចាត់ការក្លឹបស្តេចស។
Zidane បានក្លាយជាអ្នកចាត់ការទី ៣ នៅប្រវត្តិសាស្រ្តក្លឹប ដែលដឹកនាំច្រើនជាង ២០០ ប្រកួត បន្ទាប់ពីលោក Vicente del Bosque ២៣៣ ប្រកួត និង Migue Munoz ៥៩៥ ប្រកួត។
បញ្ជាក់ថាជាមួយ Real Madrid អស់ជាច្រើនឆ្នាំមកនេះ អ្នកចាត់ការបារាំងធ្លាប់ឈ្នះពានធំ ៥ ជាមួយក្លឹបរួមមានដូចជាពាន UEFA Supercup ២ លើក, FIFA Club World Cup ២ លើក, Spanish Super Cup ២ លើក, LaLiga ១ លើក, Champions League ៣ លើក និងពានបុគ្គល World’s Best Club Coach ២ លើកផងដែរ៕