Vinicius ជាខ្សែប្រយុទ្ធវ័យក្មេងរបស់ Real Madrid ដែលបានទិញយកប៉ុន្មានឆ្នាំមកហើយ ទើបតែបង្ហាញវត្តមានជាផ្លូវការនៅរដូវកាលនេះឯង។
កីឡាករប្រេស៊ីលរូបនេះ ត្រូវបានគេប្រដូចទៅនឹង Neymar 2 ដែលមានសមត្ថភាពមិនធម្មតាឡើយ។ កីឡាករវ័យ១៨ឆ្នាំរូបនេះ បាននិយាយក្នុងថ្ងៃបង្ហាញខ្លួនដំបូងថា៖ “ខ្ញុំដឹងថាមកទីនេះ ការបានលេង១១នាក់ដំបូងមិនងាយស្រួលទេ ប៉ុន្តែខ្ញុំត្រៀមខ្លួនរួចហើយ។ ខ្ញុំអរគុណដល់គ្រួសាររបស់ខ្ញុំដែលបានផ្ដល់ក្ដីស្រមៃក្លាយជាការពិតនេះ ខ្ញុំនឹងមិនធ្វើឱ្យពួកគាត់អស់សង្ឃឹមទេ។ ខ្ញុំនឹងនៅ Madrid ហើយខ្ញុំព្យាយាម ហើយពួកគេជាអ្នកសម្រេចថាខ្ញុំត្រូវលេងជាមួយក្រុម Castilla សិន ឬចូលលេងឈុតធំតែម្ដង”។
យុវជនថ្នាលរបស់ Flamengo រូបនេះ ត្រូវបាន Real Madrid ទិញយកក្នុងតម្លៃខ្លួន៤០លានអឺរ៉ូ កាលពីដើមឆ្នាំ២០១៧កន្លងទៅ ប៉ុន្តែបានទុកឱ្យរូបគេលេងនៅក្លឹបចាស់សិនមិនទាន់យកមកអេស្ប៉ាញទេ។ ក្រោយពីរង់ចាំឱ្យរូបគេឈានដល់១៨ឆ្នាំហើយ ពេលនេះ Real Madrid បាននាំរូបគេមកទឹកដីរបស់ខ្លួន ហើយរំពឹងថានឹងបានបង្ហាញខ្លួនក្នុងប្រកួតមិត្តភាពមុនបើករដូវកាលថែមទៀតផង៕ប្រភព៖ MARCA