Jose ​រំពឹង​ថា​អាច​នាំ​យក ​Thiago Silva ​បាន​នៅ​ចប់​រដូវ​កាល​នេះ​

​ក្រុម PSG ​​មិន​បាន​បន្ដ​កុងត្រា​ឱ្យ Thiago Silva ដែល​ជា​ប្រធាន​ក្រុម​របស់​ខ្លួន​ឡើយ ដូច្នេះ​ខ្សែ​ការពារ​រូប​នេះ​នឹង​អាច​ដើរ​រក​ក្លឹប​លេង​បន្ដ​ដោយ​ខ្លួន​ឯង​បាន​។

​មាន​ក្លឹប​ជា​ច្រើន​កំពុង​ទាក់ទង​ចរចា​ជាមួយ​សាមី​ខ្លួន Silva ​ដើម្បី​ហៅ​មក​លេង។ ​ក្នុង​នោះ​ក៏​មាន​ក្រុម Spurs ​មួយ​ផង​ដែរ​នៅ​អង់គ្លេស។ ​លោក Jose Mourinho ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម​នេះ ​ពេញ​ចិត្ត​កីឡាករ​ប្រេស៊ីល​វ័យ​ជ្រេ​ខាង​លើ​នេះ ​ដើម្បី​មក​ចូល​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ។ ​ដោយ​លោក Jose ​ចង់​យក Silva ​នេះ ​មក​ជំនួស​តំណែង​របស់​ Jan Vertonghen។

​ខ្សែ​ការពារ​វ័យ​៣៥​ឆ្នាំ​ខាង​លើ ​លេង​ឱ្យ​ក្រុម PSG ​តាំង​ពី​ឆ្នាំ​២០១២​មក ដោយបង្ហាញ​ខ្លួន​បាន​២០៤​ប្រកួត ​និង​ជួយ​ក្រុម​រក​បាន​៩​គ្រាប់​ដែរ​ក្នុង​នាម​ជា​ខ្សែ​ការពារ។ ​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​នេះ ​អស់​កុងត្រា​ជាមួយ​ក្រុម PSG ​នៅ​ត្រឹម​ខែ​នេះ​ហើយ ​ដូច្នេះ​រូបគេ​អាច​ទៅ​រក​ក្លឹប​ថ្មី​លេង​បាន ដែល​ជា​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT